រុស្ស៊ីបាននិយាយថា គេមានបំណងនឹងចាប់ផ្តើមជជែកគ្នាឡើងវិញជាមួយអ៊ុយក្រែន។ តែទោះជាយ៉ាងណាក៏ដោយក្នុងពេលជាមួយគ្នានោះ អ៊ុយក្រែនបាននិយាយថា សង្រ្គាមនឹងបញ្ចប់លុះត្រាណាតែតំបន់ដែលត្រួតត្រាដោយរុស្ស៊ីទាំងអស់ដោយកងទ័ពរុស្ស៊ី ត្រូវបានប្រគល់ឲ្យមកអ៊ុយក្រែនវិញទាំងអស់។ កាលពីថ្ងៃច័ន្ទទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA Novosibirsk បានសរសេរថា ក្រសួងការបរទេសរុស្ស៊ីបានប្រុងប្រៀបរួចជាស្រេច ដើម្បីវិលត្រឡប់ទៅរកតុចរចាវិញជាមួយមន្ត្រីអ៊ុយក្រែន ខណៈដែលទីក្រុង Kyiv បានបង្ហាញយ៉ាងឆាប់រហ័សនូវអ្វីដែលអនុរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន Andrew Rudenko បានពិពណ៌នាថាជាជំហរក្នុងន័យស្ថាបនា។
"យើងបានប្រុងប្រៀបរួចជាស្រេច ដើម្បីវិលត្រឡប់ទៅកាន់តុចរចារវិញ ខណៈដែលអ៊ុយក្រែនបានបង្ហាញនូវជំហរស្ថាបនា និងផ្តល់នូវយ៉ាងហោចណាស់ប្រតិកម្មចំពោះរឿងនេះ" Rudenko បាននិយាយ ដោយបានជជែកជាមួយនិងអ្នកកាសែតនៅទីក្រុងមូស្គូ។ សេចក្តីថ្លែងការរបស់លោកបានចេញមកក្នុងការឆ្លើយតបទៅនឹងទីប្រឹក្សារ ប្រធានាធិបតី Volodymyr Zelensky, Mykhailo Podolyak ក្នុងការធ្វើអត្ថាធិប្បាយថ្មីៗនេះ ដែលរួមបញ្ចូលទាំងលទ្ធភាពក្នុងការឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ដែលបង្ខំឲ្យអ៊ុយក្រែនទទួលស្គាល់ការកាន់កាប់របស់រុស្ស៊ីទៅលើទឹកដី ដែលខ្លួនបានចាប់យកតាំងពីថ្ងៃឈ្លានពានទី២៤ ខែកុម្ភៈ។
នៅថ្ងៃទី២១ ខែឧសភា Podolyak បានច្រានចោលនូវលទ្ធភាពនៃបទឈប់បាញ់គ្នា ដែលត្រូវបានគេមើលឃើញថាទីក្រុង Kyiv ត្រូវកាត់ទឺកដីឲ្យទៅទីក្រុងមូស្គូ។ លោកបាននិយាយការពារនូវជំហរ ដែលមិនព្រមធ្វើសម្បទានជាមួយនឹងការមិនទុកចិត្តចំពោះរុស្ស៊ី។ "សង្រ្គាមនឹងមិនបញ្ចប់ វាគ្រាន់តែផ្អាកក្នុងពេលណាមួយប៉ុណ្ណោះ" លោកបានប្រាប់ Reuters នៅក្នុងកិច្ចសម្ភាសន៍មួយ។ បន្ទាប់ពីមួយរយៈខ្លីមក ភាពតានតឹងនឹងកើតឡើងជាថ្មី រុស្ស៊ីនឹងរៀបចំអាវុធយុទ្ធភ័ណ្ឌ កងទ័ព និងកែតម្រូវនូវកំហុសរបស់គេធ្វើឲ្យទំនើបឡើងវិញ បណ្តេញចេញនូវឧត្តមសេនីយ៍ ហើយពួកគេនឹងរៀបចំការវាយប្រហារជាថ្មី ទោះបីជាមានការបង្ហូរឈាមប៉ុណ្ណានិងក្នុងទ្រង់ទ្រាយធំ។
លោកនិយាយថា ការជជែកគ្នាពីសន្តិភាពអាចកើតមានឡើងបាននៅពេលណាដែលកងទ័ពរុស្ស៊ីចាកចេញពីអ៊ុយក្រែន។ នៅក្នុងវីឌីអូមួយដែលផ្សាយនៅ New York Times និងបានរិះគន់ពីការអំពាវនាវរបស់លោកខាងលិច ដើម្បីឈានទៅដល់កិច្ចព្រមព្រេងសន្តិភាពក្នុងអ៊ុយក្រែន Podolyak បាននិយាយ “ការធ្វើសម្បទានណាមួយចំពោះរុស្ស៊ី មិនមែនជាផ្លូវទៅកាន់សន្តិភាពនោះទេ ប៉ុន្តែសង្រ្គាមអាចនឹងផ្អាកជាច្រើនឆ្នាំ។” អ៊ុយក្រែននឹងសម្រេចវាសនារបស់ខ្លួនឯង” លោកនិយាយបន្ថែម។ ជំហររបស់ Podolyak ត្រូវបានគេមើលឃើញកាលពីថ្ងៃអាទិត្យថា សង្រ្គាមវានឹងមិនបញ្ចប់ដោយគ្មានការធ្វើឲ្យមានសព្វគ្រប់ឡើងវិញ នូវអធិបតេយ្យភាព និងបូរណភាពដែនដីរបស់អ៊ុយក្រែននោះទេ៕