BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

២០ប្រទេសផ្តល់អាវុធថ្មីដល់អ៊ុយក្រែន មានមីស៊ីល និងឧទ្ធម្ភាគចក្រ

ថ្ងៃអង្គារ, 24 ខែឧសភា 2022 11:20  គុន ច័ន្ទរដ្ឋា

4ba28c3d33d39eec6ca39ee6ec73278277796002 (1) (1)

Washington-

ប្រទេសចំនួន២០បានផ្តល់នូវកញ្ចប់ជំនួយសន្តិសុខថ្មីសំរាប់អ៊ុយក្រែនដើម្បីធ្វើសង្រ្គាមប្រឆាំងនឹងកម្លាំងឈ្លានពានរបស់រុស្សីនៅក្នុងកិច្ចប្រជុំនៃសម្ព័ន្ធមិត្តកាលពីថ្ងៃច័ន្ទ រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក Lloyd Austin បានប្រកាស។ នៅក្នុងការប្រជុំជាលើកទី២ក្នុងចំណោមប្រទេសជាង៤០ដែលបានរៀបចំបង្កើតអង្គការទំនាក់ទំងការពារអ៊ុយក្រែនបានជួបប្រជុំអនឡាញដើម្បីពិភាក្សារក្នុងការជួយអ៊ុយក្រែនប្រទេសចំនួន២០បានអះអាងថានឹងផ្តល់អាវុធគ្រាប់រំសេវនិងការផ្គត់ផ្គង់ដ៏ទៃទៀតសំរាប់អ៊ុយក្រែន។

ក្រុមនេះត្រូវបានរាយការជូនដោយរដ្ឋមន្ត្រីនៃក្រសួងការពារជាតអ៊ុយក្រែន Reznikov ពីស្ថានភាពបច្ចប្បន្ននៃសង្រ្គាមអស់រយៈពេល៣ខែ ដែលនៅក្នុងនោះភាគីទាំងសងខាងបានធ្វើការប្រយុទ្ធគ្នាអស់រយៈពេលដ៏យូរនៅតាមខ្សែបន្ទាត់សមរភូមិដ៏វែងនៅលើទឹកដីដែលកាន់កាប់ដោយរុស្សីនៅភាគខាងកើតនិងខាងត្បូងនៃអ៊ុយក្រែន។ ថ្ងៃនេះលោករដ្ឋមន្ត្រី Reznikov និងក្រុមរបស់លោកបាននិយាយយ៉ាងស្រួចស្រាវនិងចែករំលែកនូវតម្រូវការជាអាទិភាពនិងស្ថាការណ៍នៅក្នុងសមរភូមិ Austin បាននិយាយ។

ប្រទេសជាច្រើនបានផ្តល់នូវគ្រាប់កាំភ្លើងផ្លោងដែលជាសេចក្តីត្រូវការដ៏ចាំបាច់ ប្រព័ន្ធការពារដែនកោះនិងរថក្រោះនិងរថពាសដែក លោកបាននិយាយ។អ្នកលោកបានបន្ថែមអ្នកដ៏ទៃទៀតបានផ្តល់នូវការហ្វឹកហ្វឺនដល់យោធាអ៊ុយក្រែន។​​ លោកបញ្ជាក់ថា​ Danmark បានអះអាងថានឹងបញ្ជូនប្រព័ន្ធមីស៊ីលប្រឆាំងនឹងនាវា និងសាធារណរដ្ឋឆែគបានផ្តល់នូវឧទ្ធម្ភាគចក្រប្រយុទ្ធ រថក្រោះនិងប្រព័ន្ធរ៉ុក្កែត។ មីស៊ីល Harpoon គឺជា​ Cruise មីស៊ីលដែលអាចហោះប៉ះទឹកនឹងទឹកសមុទ្ទដើម្បីតម្រង់ទៅកាន់នាវាដែលមានចម្ងាយ៣០០គីឡូម៉ែត្រពីច្រាំង អាស្រ័យដោយប្រភេទរបស់វា។

ជាធម្មតា Harpoons ត្រូវបានគេដាក់នៅលើនាវាឬយន្តហោះ ប៉ុន្តៃ​ Danmark គឺជាប្រទេសតែមួយដែលបានដាក់ប្រព័ន្ធនេះនៅនឹងច្រាំងដែលជាប្រព័ន្ធសម្រាប់ការពារទឹកដី។​ វានឹងអាចបាញ់ដល់កំពង់ផែ Sevastopol ជាកន្លែងដែលក្រុមនាវារបស់រុស្សីដែលមានមូលដ្ឋាននៅក្នុងសមុទ្ទខ្មៅ។ Austin មិនបានផ្តល់នូវសេចក្តីលំអិតអំពីអ្វីដែលរួមបញ្ចូលនៅក្នុងកញ្ចប់ថវិការថ្មីដែលជាជំនួយ៤០ពាន់លានដុល្លារអាមេរិកសំរាប់អ៊ុយក្រែននោះទេ ចំពេលដែលមានការសន្និដ្ឋានថានឹងមានរួមបញ្ចូលរ៉ុក្កែចម្ងាយឆ្ងាយសំរាប់បាញ់ចូលទៅក្នុងទឹកដីរបស់រុស្សីផង។


ថ្ងៃអង្គារ, 24 ខែឧសភា 2022 11:20  គុន ច័ន្ទរដ្ឋា