BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សូមប្រុងប្រយ័ត្ន! កម្ពុជា បន្តធ្លាក់ភ្លៀងពីតិចទៅច្រើន ខណៈតំបន់សមុទ្រនឹងមានរលកខ្ពស់

ថ្ងៃអង្គារ, 24 ខែឧសភា 2022 09:27  លាង ឡា

 

photo_2022-05-24_09-15-33c (1)

ភ្នំពេញ៖ នៅក្នុងរយៈពេល១សប្តាហ៍ខាងមុខ កម្ពុជានឹងទទួលរងឥទ្ឋិពលពីជ្រលង នៃប្រព័ន្ឋសម្ពាធទាប ដែលអូសបន្លាយលើភាគខាងជើងប្រទេសថៃ និងប្រទេសឡាវ ជាមួយនិងខ្យល់មូសុងនិរតីកម្រិតមធ្យម។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែឧសភាថា ឥទ្ឋិពលនេះ នឹងចាប់ផ្តើមនៅថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែឧសភា ហើយបង្កឱ្យមានភ្លៀងធ្លាក់ ផ្គរ រន្ទះ ខ្យល់កន្រ្តាក់ និងរលកសមុទ្រខ្ពស់ កើតឡើង។

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងទៀតថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា ពី ២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ ហើយបណ្តារាជធានី ខេត្តនានា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ និងលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងបន្តថា នៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ ហើយអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ដោយឡែកនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣អង្សាសេ ហើយអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ទន្ទឹមគ្នានោះនៅផ្ទៃសមុទ្រ ក៏អាចមានភ្លៀង  ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែឧសភា៕

photo_2022-05-24_09-15-33 (2)m


 


ថ្ងៃអង្គារ, 24 ខែឧសភា 2022 09:27  លាង ឡា