BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀបចំក្បួនដង្ហែរទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍

ថ្ងៃចន្ទ, 23 ខែឧសភា 2022 11:08  លាង ឡា

photo_2022-05-23_11-02-14C

ភ្នំពេញ៖ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា នឹងរៀបចំក្បួនដង្ហែរទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងកីឡាករ កីឡាការិនី ជ័យលាភី ពីការប្រកួតកីឡា SEA Games លើកទី៣១ ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីផ្ដល់ការគាំទ្រ ខណៈកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៣ ខាងមុខ។

យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា ក្បួនដង្ហែរទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នឹងធ្វើឡើង នៅថ្ងៃ អង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ ៥:៣០នាទីរសៀល។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងដែរថា ក្បួនដង្ហែរតាមរថយន្ត នឹងចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមផ្លូវសហព័ន្ធរុស្ស៊ី បត់តាមផ្លូវនរោត្ដម ត្រង់មន្ទីរពេទ្យព្រះអង្គឌួង ឆ្ពោះទៅវិមានឯករាជ្យ ព័ទ្ធជុំវិញសួនវិមានឯករាជ្យខាងកើត ត្រឡប់មកផ្លូវសុរាម្រិតដល់ ផ្លូវសីហនុ រួចចូលកម្មាធិការជាតិ អូឡាំពិកកម្ពុជា។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសូមឱ្យប្រជាពលរដ្ឋផ្ដល់ការគាំទ្រ និងចូលរួមអបអរសាទរដល់ដំណើរមកដល់នៃទង់ SEA Games ដើម្បីកម្ពុជា ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួត SEA Games 2023 និងលើកទឹកចិត្តកីឡាករ កីឡាការិនីជ័យលាភី មេដាយប្រាក់ សំរឹទ្ធ ឱ្យបានច្រើនកុះករតាមដងផ្លូវខាងលើ។
សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ដែលទើបបញ្ចប់នៅប្រទេសវៀតណាម កម្ពុជាដណ្តើមបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធិ សរុបចំនួន៦៣ លើ១៥ប្រភេទកីឡា ក្នុងចំណោម ៣៣ ប្រភេទកីឡា៕

photo_2022-05-23_11-02-M

photo_2022-05-23_11-02-15 (2)M


 


ថ្ងៃចន្ទ, 23 ខែឧសភា 2022 11:08  លាង ឡា