BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជា ពុំទាន់កើតមានករណីជំងឺអុតស្វា ប៉ុន្តែមន្រ្តីអំពាវនាវឱ្យប្រុងប្រយ័ត្នខ្ពស់

ថ្ងៃចន្ទ, 23 ខែឧសភា 2022 09:24  លាង ឡា

photo_2022-05-23_09-15-48c

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ ក្រសួងសុខាភិបាល បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ អំពីករណីជំងឺអុតស្វា បើទោះបីជាកម្ពុជា ពុំទាន់រកឃើញនូវករណីជំងឺនេះក៏ដោយ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងថា រហូតមកដល់ពេលនេះ មិនទាន់មានករណីសង្ស័យ ឬករណីវិជ្ជមានជំងឺអុតស្វា នៅកម្ពុជា នៅឡើយទេ។

ទោះជាយ៉ាងណា លោកស្រីលើកឡើងថា ប្រជាជនដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយបុគ្គល គ្រួសារ និងសហគមន៍ ត្រូវបន្តអនុវត្តវិធានការបង្ការជំងឺផ្ទាល់ខ្លួន។

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល រូបនេះ បានណែនាំដល់គ្រប់មន្ទីរពេទ្យ និងមណ្ឌលសុខភាព ត្រូវតាមដាន និងរាយការណ៍ករណីសង្ស័យណាមួយដែល កើតមានឡើងដើម្បីបន្តការស៊ើបអង្កេត និងការពង្រឹងប្រព័ន្ធតាមដានជំងឺនៅតាមមន្ទីរពេទ្យនានា ជាដើម។

ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន បានជំរុញឱ្យយកចិត្តទុកដាក់ពិនិត្យមើលឱ្យបានហ្មត់ចត់ នូវអ្នកដំណើរចូលមកកម្ពុជា ដែលមានកន្ទួល រមាស់នៅលើខ្លួន អមដោយមានគ្រុនក្តៅ និងមានប្រវត្តិធ្វើដំណើរមកពីបណ្តាប្រទេសប៉ែកខាង អាហ្វ្រិក (ប្រមាណជា ១០ប្រទេស) ដែលមានការកើតឡើងនូវជំងឺអុតស្វា (Monkeypox) បែបជា អង់ដេមី ហើយត្រូវរាយការណ៍ទៅអាជ្ញាធរសុខាភិបាលភ្លាមៗ។
រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានឱ្យដឹងដែរថា ជំងឺអុតស្វា (Monkeypox) គឺជាជំងឺដែលឆ្លងដោយវីរុស (ចម្លងពីសត្វទៅមនុស្ស) នៅតំបន់ត្រូពិច ដែលមានភ្លៀង នៃអាហ្វ្រិកកណ្តាល និងអាហ្វ្រិកខាងលិច - ជួនកាល មានបញ្ចូនការចម្លងជំងឺនេះ ទៅកាន់តំបន់ផ្សេងៗ ទៀតផងដែរ។

ជំងឺនេះ មានស្ថានភាពវិវត្តន៍យ៉ាងលឿន ហើយករណីជាច្រើនទៀត ទំនងជាត្រូវបានរាយការណ៍ថា មានការ កើនឡើង ខណៈមកទល់ពេលនេះ មាន២ ករណី ត្រូវបានរកឃើញនៅក្នុងបណ្តាប្រទេសប៉ាស៊ីហ្វិកខាងលិច។

សូមបញ្ជាក់ថា ការផ្ទុះឡើងជាបន្តបន្ទាប់នូវជំងឺ អុតស្វា ត្រូវបានបញ្ជាក់កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅចក្រភព អង់គ្លេស ដោយចាប់ផ្តើមលើអ្នកដំណើរអង់គ្លេសម្នាក់ ដែលបានធ្វើដំណើរទៅប្រទេស នីហ្សេរីយ៉ា ដែលមានកើតនូវជំងឺនេះ៕

photo_2022-05-23_09-15-28m


 


ថ្ងៃចន្ទ, 23 ខែឧសភា 2022 09:24  លាង ឡា