BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្តេចតេជោ៖ គួរយកគោលនយោបាយទៅប្រកួតប្រជែងគ្នា ជាជាងជេរគ្នា

ថ្ងៃអាទិត្យ, 22 ខែឧសភា 2022 16:23  លាង ឡា

photo_2022-05-22_02-11-41

ភ្នំពេញ៖ នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសស្វីស និងអឺរ៉ុបប្រមាណជាង ២០០០នាក់ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានអំពាវនាវដល់ពលរដ្ឋ ត្រូវរក្សានូវភាពថ្លៃថ្នូរ កុំមានចរិតជាហិង្សាឬការគំរាមកំហែង។

ការអំពាវនាវនេះ បានធ្វើឡើងស្របគ្នានឹងគណបក្សនយោបាយចំនួន១៧ កំពុងចេញឃោសនានូវគោលនយោបាយរបស់ខ្លួនដើម្បីសុំការគាំទ្រក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥។

នៅក្នុងពិធីជួបសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍លើកឡើងថា ក្នុងឋានៈជានាយករដ្ឋមន្រ្តី និងជាប្រធានគណបក្ស សម្តេចក៏ចង់ឈ្នះដែរក៏ប៉ុន្តែឈ្នះយ៉ាងណាក៏ដោយក៏ត្រូវរក្សាភាពថ្លៃថ្នូរ កុំធ្វើអ្វីដែលមានចរិតជាហិង្សា ឬការគំរាមកំហែងឱ្យសោះ និងត្រូវយកគោលនយោបាយទៅប្រកួតប្រជែង ជាជាងជេរគ្នា។

សូមបញ្ជាក់ថា ដំណើរការឃោសនាបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៥ ត្រូវបានចាប់កាលពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី ០៣ ខែ មិថុនា ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា និងមានគណបក្សនយោបាយចំនួន១៧ បានចុះឈ្មោះចូលរួម ប្រគួតប្រជែង៕

photo_2022-05-22_02-11-51

photo_2022-05-22_02-11-57

 


 


ថ្ងៃអាទិត្យ, 22 ខែឧសភា 2022 16:23  លាង ឡា