BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ុយក្រែនច្រានចោលបទឈប់បាញ់គ្នាជាមួយរុស្សី

ថ្ងៃអាទិត្យ, 22 ខែឧសភា 2022 14:44  គុន ច័ន្ទរដ្ឋា

 

photo_2022-05-22_00-24-07

DW-

ទីក្រុង Kyiv បានច្រានចោលបទឈប់បាញ់គ្នាជាមួយរុស្សី ដោយបានឲ្យទូតរុស្សីដកកងទ័ពចេញពីភាគខាងកើតនិងខាងត្បូង។ រុស្សីនិងអ៊ុយក្រែបានចោទប្រកាន់គ្នាទៅវិញទៅមកទៅលើភាពទាល់ច្រកនៃការចរចារ បើយោលទៅតាមដំណឺងពី​ DW ជាចុងក្រោយ។​ ទីក្រុង Kyiv បាននិយាយថាយើងនឺងលេងល្បែងរបស់រុស្សីបើសិនជាបង្កើតឲ្យមានបទឈប់បាញ់គ្នាមួយជាមួយទីក្រុងមូស្គូ។ ទីប្រឹក្សារលោកប្រធានាធិបតីអ៊ុយក្រែន Mykhailo Podolyak បាននិយាយថាការធ្វើសម្បទាន ដូចជាប្រគល់ទឹកដីឲ្យទីក្រុងមូស្គូ វានិងជះភ្លើងត្រឡប់មកវិញមពីព្រោះរុស្សីនឹងធ្វើការវាយត្រឡប់មកវិញយ៉ាងខ្លាំងក្លាបន្ទាប់ពីមានការផ្អាកប្រយុទ្ធគ្នា។

"សង្រ្គាមវានឹងបញ្ចប់ទេ បន្ទាប់ពីការធ្វសម្បទានណាមួយ វានឹងគ្រាន់តែផ្អាកមួយរយៈសម្រាប់ពេលណាមួយ " Podolyak បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters។ លោកបានច្រានចោលនូវការអំពាវនាវដ៏ចម្លែកនក្នុងមជ្ឈឹមប្រទេសសម្រាប់បទឈប់បាញ់គ្នាមួយដែលនឹងកាពាក់ព័ន្ធទៅនឹងកងកម្លាំងរុស្សីដែលកំពុងតែនៅក្នុងទឹកដីដែលពួកគេកំពុងកាន់កាប់នៅភាគខាងត្បូងនិងខាងកើតអ៊ុយក្រែន។​ វាជារឿងមួយដ៏ល្អដែលមន្ត្រីអឺរ៉ុបនិងនិងសហរដ្ឋអាមេរិកយល់ រុស្សីមិនអាចចាកចេញទៅទាំងពាក់កណ្តាលផ្លូវអញ្ចឹងទេ ពីព្រោះពួកគេនឹងអភិវឌ្ឍន៍នូវអារម្មណ៍នៃការឆ្លើយតបនិងឃោឃៅជាងនេះទៅទៀត ពួកគេត្រូវតែចាញ់ដោយឈឺចាប់បំផុត"លោកនិយាយ"។

ទាំងសងខាងបាននិយាយថាការចរចារសន្តិភាពត្រូវបានធ្វើឲ្យរាំងស្ទះ ដែលបានស្តីបន្ទោសគ្នាទៅវិញទៅមកថាបានធ្វើឲ្យកាចរចារត្រូវបរាជ័យ។ ថ្មីៗនេះលោកប្រធានាធិបតីអ៊ុយក្រែន Zelensky បាននិយាយថា សង្រ្គាមអាចបញ្ចប់ទៅបានតាមរយៈការទូត។ "ចុងបញ្ចប់វានឹងតាមរយៈការទូត" លោកបានប្រាប់ប៉ុស្ត៍ទូរទស្សន៍។ សង្រ្គាមវាជាការបង្ហូរឈាម វានឹងមានការប្រយុទ្ធ ប៉ុន្តែវានឹងបញ្ចប់ទៅដោយតាមរយះការទូត។ រឿងដ៏សំខាន់ដែរារាំងដល់ការជជែកគ្នាគឺថាតើ រុស្សីគួរតែបញ្ចប់នូវការកាន់កាប់ទឹកដីដែលខ្លួនបានចាប់យកនៅក្នុងសង្រ្គាម ឬក៏ដកថយទៅកាន់ព្រំប្រទល់ដែលទទួលស្គាល់ដោយអន្តរជាតិ។

មេដឹកនាំបំបែករដ្ឋនៅ Donetsk ,Pushlin បាននិយាយថាអ្នកប្រយុទ្ធអ៊ុយក្រែនចំនួន៦នាក់ បានស្លាប់នៅក្នុងរោងចក្រស្លរដែក Azovstal ក្នុងទីក្រុង Mariupol នៅពេលដែលពួកគេបានព្យាយាមបំផ្ទុះគ្រាប់ដែលគេឱបនឹងខ្លួនមុនពេលដែលត្រូវចាប់ខ្លួន។ អភិបាលតំបន់ Donetsk , Pavlo Kyrylenko បាននិយាយថាជនស៊ីវិលនៅក្នុងតំបន់ត្រូវបានសម្លាប់ដោយកងកម្លាំងរុស្សី។


ថ្ងៃអាទិត្យ, 22 ខែឧសភា 2022 14:44  គុន ច័ន្ទរដ្ឋា