Canberra AP-
នាយករដ្ឋមន្ត្រីអូស្ត្រាលីដែលទើបនឹងជាប់ឆ្នោត Anthony Albanese គឺជាអ្នកនយោបាយដែលចេញមកពីការចាប់ផ្តើមដ៏ខ្សត់ខ្សោយ នៃការចាប់ផ្តើមជីវិតរបស់លោក ដែលជាកុមារម្នាក់ដែលមានតែម្តាយ ដែលបានចិញ្ចឹមលោកដោយសារចំណូលតិចទួចនៅក្នុងភូមិដ៏តូចមួយនាជាយក្រុង Sydney ។ លោកក៏ជាវីរបុរសផងដែរនៃពហុវប្បធម៌នៅក្នុងប្រទេសអូស្ត្រាលី ដែលបានពិពណ៌នាខ្លួនឯងថាជា បេក្ខជនដែលមិនមានឈ្មោះជាត្រកូលនៃជនជាតិអង់គ្លេស ដែលបានឈរឈ្មោះជានាយករដ្ឋមន្ត្រីនៅក្នុងរយៈពេល១២១ឆ្នាំ ដែលក្នុងការិយាល័យនាយករដ្ឋមន្ត្រីមិនដែលមាន។
លោកបានសន្យាថានឹងរៀបចំឲ្យមានឡើងវិញនូវកេរ្តិ៍ឈ្មោះរបស់អូស្ត្រាលីលើឆាកអន្តរជាតិ ដូចជាបញ្ហាបម្រូលបម្រែលអាកាសធាតុនិងកាតបន្ថយនូវការបញ្ចេញឧស្ម័ននៃផ្ទះកញ្ចក់បៃតង។ ជាចុងក្រោយលោកបាននាំចូលមកក្នុងរដ្ឋាភិបាលនូវរដ្ឋាភិបាលមួយដែលពោរពេញទៅដោយអ្នកនយោបាយដែលមាននិន្នាការឆ្វេងនិយមកណ្តាលនៃគណបក្សការងារជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៧។ លោកក៏ត្រូវបានគេស្គាល់ផងដែរនូវឈ្មោះពីកុមារភាពដែលគេហៅថា Albo ។ "គេបាននិយាយយ៉ាងច្រើនអំពីប្រទេសដ៏អស្ចារ្យរបស់យើងថា កូនប្រុសរបស់ស្រ្តីម៉េម៉ាយម្នាក់ ដែលជាជនពិការទទួលនូវប្រាក់ចូលនិវត្តិន៍ ដែលបានរីកធំធាត់ដែលរស់នៅតាមផ្ទះសាធារណៈនៅតាមដងផ្លូវនៅទីក្រុង Caperdown អាចឈរនៅចំពោះមុខយើងក្នុងយប់នេះមជានាយករដ្ឋមន្ត្រីអូស្ត្រាលី"។
ក្នុងការថ្លែងអំពីជ័យជំនះក្នុងការបោះឆ្នោតរបស់លោក Albanese បាននិយាយបន្ថែមទៀតថាកាលពីថ្ងៃសៅរ៍ "រាល់មាតាបិតាឬអាណាព្យាបាលចង់បានបន្ថែមទៀតចំពោះសម្រាប់អ្នកជំនាន់ក្រោយច្រើនជាងអ្វីដែលគេមាន។ ម្តាយរបស់ខ្ញុំបានសុបិន្តចង់ឲ្យមានជីវិតដ៏ល្អប្រសើរសម្រាប់ខ្ញុំ ហើយខ្ញុំសង្ឃឹមថាការធ្វើដំណើររបស់ខ្ញុំក្នុងជីវិតគឺជំរុញឲ្យជនជាតិអូស្រ្តាលីឡើងទៅដល់ភពផ្កាយ"លោកបន្ថែម។ Albanese នៅក្នុងយុទ្ធនាការបោះឆ្នោតចំនួន៦សប្តាហ៍ លោកបាននិយាយយោងម្តងហើយម្តងទៀត អំពីមេរៀននៃជីវិតដែលលោកបានរៀនអំពីភាពអវិជ្ជមានកាលពីនៅវ័យកុមារ។ យុទ្ធនាការរបស់លោកបានផ្តោតទៅលើ គោលនយោបាយជាច្រើនរួមបញ្ចូលទាំងជំនួយហិរញ្ញវត្ថុចំពោះអ្នកដែលបានទិញផ្ទះជាលើកដំបូង។
គណបក្សការងារក៏បានសន្យាផងដែរចំពោះការថែររក្សារកូនក្មេងដែលមានតម្លៃថោកសម្រាប់មាតាបិតាដែលរវល់ធ្វើការងារ និងការយកចិត្តទុកដាក់ចំពោះមនុស្សចាស់។នៅក្នុងសប្តាហ៍នេះ Albanese បានសន្យាថានឹងចាប់ផ្តើមកសាងនូវទំនុកចិត្តឡើងវិញនៅក្នុងអូស្ត្រាលី នៅពេលដែលលោកទៅចូលរួមកិច្ចប្រជុំកំពូលនៅក្នុងទីក្រុងតូក្យូនាថ្ងៃអង្គារ ជាមួយលោកប្រធានាធិបតី Joe-Biden នាយករដ្ឋមន្ត្រីជប៉ុន Fumo Kishida និងលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ៕