BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីបញ្ឍប់ការផ្គត់ផ្គង់ហ្គាសទៅកាន់ហ្វាំងឡង់

ថ្ងៃសៅរ៍, 21 ខែឧសភា 2022 15:18  គុន ច័ន្ទរដ្ឋា

photo_2022-05-21_15-10-24

France 24-

រុស្សីកាលពីថ្ងៃសៅរ៍បានបញ្ឍប់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិទៅកាន់ប្រទេសជិតខាងហ្វាំងឡង់ ដែលបានធ្វើឲ្យទីក្រុងមូស្គូមានកំហឹងដោយបានដាក់ពាក្យសុំចូលជាសមាជិក​ NATO បន្ទាប់ពីប្រទេសភាគខាងជើងនេះបានបដិសេធក្នុងការបង់ប្រាក់ឲ្យក្រុមហ៊ុន Gazprom ជាលុយរូ៉ប។ គណនេយ្យឧស្ម័នធម្មជាតិ មានចំនួយប្រហែលជា៨ភាគរយនៃការប្រើប្រាស់ឋាមពលហ្វាំងឡង់ហើយភាគច្រើនមកពីរុស្សី។បន្ទាប់ពីការឈ្លានពាមថ្ងៃទី២៤លើអ៊ុយក្រែន ទីក្រុងមូស្គូបានសុំឲ្យអតិថិជនពីប្រទេសដែលមិនមែនជាមិត្ត រួមបញ្ចូលទាំងរដ្ឋសមាជិកអឺរ៉ុបបង់លុយថ្លៃឧស្ម័នជាលុយរូ៉ប ដែលជាមធ្យោបាយមួយក្នុងការរុញហិរញ្ញវត្ថុក្នុងការដាក់ទណ្ឌកម្មឲ្យទៅម្ខាងប្រឆាំងនឹងធនាគារកណ្តាល។

ក្រុមហ៊ុន​​ Gasum ដែលជាក្រុមហ៊ុនថាមពលរបស់រដ្ឋហ្វាំងឡង់ បាននិយាយថានឹងធ្វើការសំរេចចិត្តពីការដែលខើចចុះពីប្រភពផ្សេងដ៏ទៃតាមរយៈបំពង់បង្ហូរប្រេង Balticonnector ដែលតភ្ជាប់ទៅហ្វាំងឡង់និង Estonia និងបានធានាថាការបំពេញស្ថានីយ៍ដែលនឹងដំណើរការធម្មតា។ "ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិទៅកាន់ហ្វាំងឡង់នៅក្រោមកិច្ចសន្យាផ្គត់ផ្គង់ត្រូវបានកាត់ផ្តាច់" ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ Gasum បាននិយាយកាលពីថ្ងៃសុក្រថាខ្លួនត្រូវបានជូនដំណឹងដោយក្រុមហ៊ុននាំចេញ Gasprom ថាការផ្គត់ផ្គង់នឹងត្រូវបញ្ឍប់នៅថ្ងៃសៅរ៍ព្រឹក។

ក្រុមហ៊ុននាំចេញ Gasprom បានទាមទារឲ្យប្រទេសអឺរ៉ុបត្រូវបង់ថ្លៃឧស្ម័នធម្មជាតិសំរាប់ឧស្ម័នធម្មជាតិជាប្រាក់រូ៉ប ពីព្រោះទណ្ឌកម្មដែលបានដាក់ទៅលើការឈ្លានពានរបស់រុស្សីលើអ៊ុយក្រែន ប៉ុន្តែហ្វាំឡង់បានបដិសេធពុំព្រមធ្វើតាមនោះទេ។ "ចាប់តាំងពីថ្ងៃនេះ ក្នុងអំឡុងពេលរដូវក្តៅ Gasum នឹងផ្គត់ផ្គង់ឧស្ម័នធម្មជាតិទៅកាន់អតិថិជនរបស់ខ្លួនពីប្រភពដ៏ទៃទៅតាមរយះបំពង់បង្ហូរដែលចេញពីប្រភពផ្សេង។ ហ្វាំងឡង់ ជាមួយនឹងប្រទេសជិតខាងស៊ុយអែដ ក្នុងសប្តាហ៍នេះបានប្រះឆានូវប្រវត្តិសាស្រ្តយោធាដដែលមិនចូលបក្សសម្ព័ន្ធហើយបានចូលជាសមាជិកភាព NATO។

បន្ទាប់ពីមានការគាំទ្រជាសាធារណនិងការគាំទ្រផ្នែកនយោបាយសំរាប់ជាសម្ព័ន្ធមិត្តមានភាពជូរចត់បន្ទាប់ពីមានការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន។ ទីក្រុងមូស្គូបានព្រមានហ្វាំងឡង់ ថាការចូលជាសមាជិកភាព NATO វានឹងជាកំហុសដ៏ធ្ងន់ធ្ងរដែលនឹងនាំឲ្យមានផលវិបាកធ្ងន់ធ្ងរ។ កិច្ចសន្យាក្នុងការផ្គត់ផ្គង់ទៅកាន់អឺរ៉ុបភាគច្រើនត្រូវបានគិតជាដុល្លារឬអឺរ៉ូ ហើយទីក្រុងមូស្គូបានកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នពីប៊ុលហ្គារី និងប៉ូឡូញកាលពីខែមុន បន្ទាប់ពីពួកគេបានបដិសេធពុំព្រមបង់លុយជារូ៉ប។ ហ្វាំងឡង់កាលពីថ្ងៃសុក្របាននិយាយថាគេបានយល់ព្រមនឹងដឹកឧស្ម័នពីសហរដ្ឋអាមេរិកតាមនាវាដើម្បីផ្គត់ផ្គង់ឧស្ម័នជំនួសការនាំចូលពីរុស្សី៕


ថ្ងៃសៅរ៍, 21 ខែឧសភា 2022 15:18  គុន ច័ន្ទរដ្ឋា