BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ហាញអត្តសញ្ញាណអ្នករងគ្រោះ ករណីដាច់ខ្សែជណ្តើរយោង នៅខេត្តព្រះសីហនុ

ថ្ងៃសុក្រ, 20 ខែឧសភា 2022 11:45  លាង ឡា

photo_2022-05-20_11-38-35c (1)

ព្រះសីហនុ៖ ករណីដាច់ខ្សែជណ្តើរយោង ក្នុងការដ្ឋានសំណង់មួយកន្លែង នៅខេត្តព្រះសីហនុ បានធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់៤នាក់ និងម្នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

របាយការណ៍របស់សមត្ថកិច្ចខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះ បណ្តាលឱ្យមនុស្សចំនួន៤នាក់ បានបាត់បង់ជីវិត រួមមាន៖ ១.ឈ្មោះ វល៌្ល ភេទប្រុស អាយុ៥៣ឆ្នាំ មានស្រុកកំណើតភូមិ៣ សង្កាត់លេខ៣ ខណ្ឌមិត្តភាព ខេត្តព្រះសីហនុ (ស្លាប់) ។ ២.ឈ្មោះ នូ ស៊ីនួន ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកកំណើត ភូមិ៣ សង្កាត់លេខ៣ ខណ្ឌ័មិត្តភាព ខេត្តព្រះសីហនុ (ស្លាប់)។៣.ឈ្មោះ រ៉ាន ភាស់ ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកំណើតភូមិគោកមន ឃុំគោកមន ស្រុកអំពិល ខេត្តឧត្តមានជ័យ (ស្លាប់) និងទី៤.ឈ្មោះ សយ ម៉ាលីស ភេទស្រី អាយុ៣៨ឆ្នាំ មានស្រុកកំណើតភូមិព្រៃផ្គាំ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ បានស្លាប់ ក្រោយពីបញ្ជូនដល់មន្ទីពេទ្យ ។

ចំណែកអ្នករងរបួសធ្ងន់ ឈ្មោះ ហេង សីហា អាយុ២៨ឆ្មាំ មានស្រុកកំណើតខេត្តកំពង់ឆ្នាំង កំពុងសង្គ្រោះនៅមន្ទីរពេទ្យ ។ 

សូមបញ្ជាក់ថា ករណីដាច់ខ្សែយោងជណ្តើរយន្តនេះ បានកើតឡើងនៅក្នុងការដ្ឋានសំណង់អគារខ្ពស់មួយកន្លែង ស្ថិតនៅចំណុចផ្លូវ សេតេក្រុមទី១១ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង៨ព្រឹក នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ។

របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងបន្តថា ជនរងគ្រោះបានជិៈជណ្តើរយោងដើម្បីធ្វើកិច្ចការជាធម្មតានៅជាន់ទី១៥ ប៉ុន្តែស្រាប់តែដាច់ធ្លាក់ចុះមកក្រោម បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសតែម្តង។

ក្រោយមានហេតុការណ៍កើតឡើង សមត្ថកិច្ចបានចុះដល់ទីតាំង និងបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ និងធ្វើការស្រាវជ្រាវ លើករណីនេះ៕

photo_2022-05-20_11-38-36m

photo_2022-05-20_09-55-52 (2)m

photo_2022-05-20_09-55-51m


 


ថ្ងៃសុក្រ, 20 ខែឧសភា 2022 11:45  លាង ឡា