BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីអាចនឹងបាត់បង់ទឹកដីនៅចំពេលដែលមហន្តរាយនៃសង្រ្គាមអ៊ុយក្រែន

ថ្ងៃសុក្រ, 20 ខែឧសភា 2022 09:41  គុន ច័ន្ទរដ្ឋា

photo_2022-05-20_09-40-12 (1)

Newsweek-

ការពិភាក្សាបានត្រូវរាយការណ៍មកថាបានលេចចេញមកក្នុងរង្វង់ NATO នៅលើរឿងលទ្ធភាពអ៊ុយក្រែនអាចចាប់យកដោយប្រើកំលាំងប្រឆាំងក្នុងការប្រយុទ្ធជាមួយរុស្សីនិងយកត្រឡប់មកវិញនូវតំបន់ Crimea និង Donbas ។ បន្ទាប់ពីរុស្សីបានដកថយពីតំបន់ទីក្រុង Kyiv ដើម្បីផ្តោតទៅលើ Donbas នៅអ៊ុយក្រែនភាគខាងកើត NATO បានរំពឹងគិតថានឹងនៅស្ងៀមមួយរយៈ មន្ត្រីសម្ព័ន្ធមិត្តម្នាក់បាននិយាយដោយមិនបញ្ចេញឈ្មោះ។ ប៉ុន្តែនៅក្នុងអត្ថាធិប្បាយដែលបានរាយការណ៍ផងដែរដោយប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន មន្ត្រីបាននិយាយប្រាប់ CNN ថា  "ខ្ញុំគិតថាអ៊ុយក្រែនអាចនឹងចាប់យក Crimea និង Donbas ប្រាកដណាស់មិនមែនឥឡូវទេ មិនឆាប់ៗនោះទេ ប៉ុន្តែប្រសិនជាគេអាចបន្តនូវការប្រយុទ្ធ" ខ្ញុំគិតថាវានឹងដូច្នេះ។ ការជជែកពីអនាគតនៃ Crimea ដែលរុស្សីបានភ្ជាប់ក្នុងឆ្នាំ២០១៤ ត្រូវបានលើកឡើងដោយអ៊ុយក្រែនកាលពីថ្ងៃច័ន្ទ ។ វាត្រូវបានលើកឡើងផងដែរដោយសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយអ្នកនាំពាក្យវិមានក្រឹមឡាំង Dmitri Peskov ដែលបាននិយាយថាទីក្រុងមូស្គូ មិនមានជម្លោះទឹកដីជាមួយនឹងហ្វាំងឡង់និងស៊ុយអែដទេ ដែលបានស្វែងរកការចូលរួមជាមួយ NATO។ ទោះជាយ៉ាងណាក៏ដោយ Peskovបាននិយាយថា អ៊ុយក្រែនចូលរួមជាមួយប្លុកមានន័យថារុស្សីមានជម្លោះជាមួយនឹងសមាជិកនៃសម្ព័ន្ធមិត្ត។

Oleksiy Arestovych ដែលជាទីប្រឹក្សារនៃលោកប្រធានាធិបតី Volodymir Zelensky បាននិយាយថា "នេះគឺជាការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងភាសារ ជាមួយនឹងកាសែត Union បានរាយការណ៍ថាគេបានដឹងថារុស្សីកំពុងរៀបចំផ្នែកសីលធម៌ចំពោះប្រជាជនដែលចុះញ៉មនៅក្នុងឧបទ្វីបCrimea” ។Arestovych បាននិយាយថាកាលពីពេលមុន Crimea មិនបានចាត់ទុកថាជាតំបន់ជម្លោះនៃទឹកដីនោះទេសំរាប់ទីក្រុងមូស្គូ នឹងថាឋានៈរបស់វាគឺជាផ្នែកមួយរបស់រុស្សី  ដែលជម្លោះនៃសហគមន៍ពិភពលោក ដែលធានាដោយការធ្វើប្រជាមតិដោយប្រជាពលរដ្ឋ។

លោកនិយាយថា ទោះបីជា Peskov បាន “និយាយខុសឬក៏លោកបានផ្លាស់ប្តូរនូវភាសារនយោបាយ” ដែលមានន័យថា "បានផ្លាស់ប្តូស្ថានភាពនយោបាយ" នេះមានន័យថា “វាជាអនាគតនៃកិច្ចព្រមព្រៀងសន្តិភាពដែល Crimea នឹងក្លាយទៅជាជម្លោះទឹកដី”។ ទោះបីជាភាពសុទិដ្ឋិនិយមរបស់ Arestovych , នាយកនៃមជ្ឈមណ្ឌលនៃការសិក្សារស្រាវជ្រាវអំពីរុស្សី លោក Joshua Tucker  បាននិយាយថាលោកនឹងមិនរំពឹងថា Crimea នឹងក្លាយទៅជាប្រធានបទនៃការបញ្ចប់សង្រ្គាម។


ថ្ងៃសុក្រ, 20 ខែឧសភា 2022 09:41  គុន ច័ន្ទរដ្ឋា