BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ្នកនាំពាក្យស្ថានទូតអាមេរិក អះអាងបើកការស៊ើបអង្កេតលើករណីឈ្មោះ អ៊ុក ទូច

ថ្ងៃសុក្រ, 20 ខែឧសភា 2022 08:58  លាង ឡា

photo_2022-05-20_08-52-04c

ភ្នំពេញ៖ អ្នកនាំពាក្យស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានអះអាងថា រដ្ឋាភិបាល សហរដ្ឋអាមេរិក កំពុងបើកការស៊ើបអង្កេតលើករណីគប់ស្បែកជើងសំដៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរដ្ឋធានីវ៉ាស៊ីនតោន។

លោក Chad Roedemeier អ្នកនាំពាក្យស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានឆ្លើយតបនៅក្នុងលិខិតមួយកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ថា សហរដ្ឋអាមេរិក យកចិត្តទុកដាក់បំផុតលើសុវត្ថិភាព និងសន្តិសុខរបស់អ្នកការទូតទាំងអស់ និងឥស្សរជន ដែលមកទស្សនានៅអាមេរិក។

លោកបានអះអាងថា អាមេរិកកំពុងស៊ើបអង្កេត ចំពោះឧប្បត្តិហេតុកាលពីថ្ងៃទី១១ ខែឧសភា ស្របតាមច្បាប់របស់សហរដ្ឋអាមេរិក។

គួរកត់សម្គាល់ថា ការបញ្ជាក់របស់អ្នកនាំពាក្យស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា បានធ្វើឡើងបន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងអំពីករណីគប់ស្បែកជើងមកលើសម្តេច ក្នុងអំឡុងពេលដែលសម្តេចកំពុងជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរ នៅសហរដ្ឋអាមេរិក។

កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចរង់ចាំមើលការអនុវត្តច្បាប់នៅសហរដ្ឋអាមេរិក ចំពោះករណីគប់ស្បែកជើងនេះ៕

photo_2022-05-20_08-52-21m


 


ថ្ងៃសុក្រ, 20 ខែឧសភា 2022 08:58  លាង ឡា