BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នាយករដ្ឋមន្រ្តី ចេញសារ អបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល

ថ្ងៃព្រហស្បតិ៍, 19 ខែឧសភា 2022 09:55  លាង ឡា

photo_2022-05-19_09-49-33 c (1)

ភ្នំពេញ៖ ព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» ក្នុងឆ្នាំ២០២២ បានខកខានមិនបានប្រារព្ធ ខណៈកម្ពុជា កំពុងជំនៈលើបញ្ហាជំងឺកូវីដ-១៩ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញសារ អបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល និងជូនពរដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ឱ្យជួបតែសេចក្តីសុខ។

សារជូនពររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែឧសភានេះ បានលើកឡើងថា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ ជាថ្ងៃដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធនូវព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ ខណៈព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ។

សារជូនពររបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងបន្តថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចម្ការបានចូលមកដល់ហើយ។

សូមបញ្ជាក់ថា កម្ពុជា បានខកខានរៀបចំព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» រយៈពេល៣ឆ្នាំមកហើយ ដោយសារបញ្ហាជំងឺកូវីដ-១៩។

មន្រ្តីគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ អះអាងថា ការខកខានរៀបចំព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» ពុំបានប៉ះពាល់ដល់ប្រពៃណីខ្មែរនោះទេ ប៉ុន្តែពិធីនេះ នឹងត្រូវរៀបចំឡើងវិញ នៅពេលការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ បានល្អប្រសើរ៕

photo_2022-05-19_09-49-33m



 


ថ្ងៃព្រហស្បតិ៍, 19 ខែឧសភា 2022 09:55  លាង ឡា