BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

វត្ថុបុរាណដែលប្រទះឃើញក្នុងវត្តសុវណ្ណភូមិ នឹងត្រូវរក្សាទុកនៅសារមន្ទីរបាត់ដំបង

ថ្ងៃព្រហស្បតិ៍, 19 ខែឧសភា 2022 09:33  លាង ឡា

 

photo_2022-05-19_09-26-10c (1)

បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង នឹងយកវត្ថុបុរាណជាច្រើនប្រភេទ ដែលបានប្រទះឃើញនៅតាមរណ្ដៅសីមាចាស់ ក្នុងវត្តសុវណ្ណភូមិ ហៅវត្តតាលាស់ យកទៅរក្សាទុកនៅសារមន្ទីរខេត្តបាត់ដំបង។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា វត្ថុបុរាណទាំងអស់ នឹងត្រូវថែរក្សាចុះបញ្ជីទុកជាសម្បតិ្តបេតិកភ័ណ្ឌជាតិ និងរក្សាទុកនៅសារមន្ទីរខេត្តបាត់ដំបង ក្រោយពេលដែលក្រុមការងារជំនាញបានធ្វើកំណត់ហេតុ និងរបាយការណ៍អំពីវត្ថុបុរាណនេះច្បាស់លាស់ទើបបញ្ជូនទៅសារមន្ទីរខេត្ត ហើយនឹងរៀបចំកម្លាំងការពារវត្ថុបុរាណ ដែលរក្សាទុកជាបណ្ដោះអាសន្ននៅវត្តតាលាស់ថ្មីនេះ។ 

លោកអភិបាលខេត្តបាត់ដំបង បានបន្តទៀតថា បើថ្ងៃណាមួយ វត្តសុវណ្ណភូមិ ហៅវត្តតាលាស់ថ្មី មានព្រះវិហារច្បាស់លាស់ នឹងអាចរៀបចំសារមន្ទីរក្នុងវត្ត ដើម្បីទុកដល់កូនចៅជំនាន់ក្រោយបានមើលឃើញ បានស្គាល់ជាអនុស្សាវរីយ៍។

សូមបញ្ជាក់ថា ការប្រទះឃើញវត្ថុបុរាណនេះ បានកើតឡើងក្នុងអំឡុងពេល ដែលវត្តសុវណ្ណភូមិ ហៅវត្តតាលាស់ បានធ្វើការរុះរើព្រះវិហារ ដែលមានសភាពចាស់ទ្រុឌទ្រោម ដើម្បីសាងសង់វិហារថ្មី។

របាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា វត្ថុបុរាណដែលត្រូវបានប្រទះឃើញរួមមាន៖-បំណែកកុលាភាជន៍ ចំនួន២០បំណែក (ធ្វើពីដីដុត)-បំណែកជើងពាន ចំនួន១៥បំណែក (ស្ពាន់១២ សំរិន្ធ៣)-កាក់សៀម ចំនួន១៣កាក់ (ស្ពាន់)-កាក់ឥណ្ឌូចិន ចំនួន៣៣កាក់(ប្រាក់)-ដន្លាប់តូច ចំនួន១(ប្រាក់)-ក្រវិលមួយចំហៀង (ស្ពាន់)-ចិញ្ចៀន ចំនួន១វង់(ស្ពាន់)-ប្រាក់ឌួង ១ចំហៀង (ប្រាក់)-កណ្ដឹង ចំនួន២ (ស្ពាន់លាយ)-បំណែកដែក (ប្រហែលដងដាវ) ចំនួន១ដុំ(ដែក)-កាក់ប្រាក់រូបមាន់ ចំនួន ៣,៥៩០កាក់ (ប្រាក់)-ហិបប្រាក់ ចំនួន១-សន្លឹកប្រាក់ ចំនួន១បន្ទះ ។

រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងដែរថា វត្តសុវណ្ណភូមិ ហៅវត្តតាលាស់ថ្មីនេះ ត្រូវបានកសាងឡើងនៅអំឡុងឆ្នាំ១៧១០ ដោយឡែកព្រះវិហារចាស់ កសាងដំបូងគេ នៅសតវត្សទី១៨ ហើយក៏ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងនៅអំឡុងពេលរបបប្រល័យពូជសាសន៍ប៉ុលពត។

ក្រោយមកដោយសារបន្សល់ទុកនូវគំនរចាស់ៗ លោកតា លោកយាយ ពុទ្ធបរិស័ទ ដែលរស់នៅតំបន់នោះ ក៏បានឯកភាពគ្នាសាងសង់ព្រះវិហារថ្មីជាលើកទី២ឡើងវិញ នៅឆ្នាំ១៩៩០ ប៉ុន្តែដោយសារព្រះវិហារចាស់នេះសាងសង់ខុសបច្ចេកទេសធ្វើឱ្យបាក់ស្រុត និងមានសភាពចាស់ទ្រុឌទ្រោមផង ទើបគណៈកម្មការវត្ត បានប្រជុំសម្រេចរុះរើព្រះវិហារចាស់ដែលសាងសង់នៅឆ្នាំ១៩៩០នេះ ដើម្បីសាងសង់ព្រះវិហារថ្មីឲ្យស្របតាមបច្ចេកទេសត្រឹមត្រូវ ហើយក៏ប្រទះឃើញវត្ថុបុរាណតែម្តង៕

photo_2022-05-19_09-26-09m

photo_2022-05-19_09-26-09 (3)m

photo_2022-05-19_09-26-09 (2)m

 


 


ថ្ងៃព្រហស្បតិ៍, 19 ខែឧសភា 2022 09:33  លាង ឡា