BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជា បន្តរងឥទ្ឋិពលពីជ្រលងសម្ពាធទាបឥណ្ឌា ខណៈតំបន់សមុទ្រនឹងមានរលកខ្ពស់

ថ្ងៃអង្គារ, 17 ខែឧសភា 2022 10:22  លាង ឡា

photo_2022-05-17_10-11-27c (1)

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅក្នុងរយៈពេល១សប្តាហ៍ខាងមុខ កម្ពុជានឹងទទួលរងឥទ្ឋិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតមធ្យម និងខ្យល់មូសុងនីរតីពីកម្រិតបង្គួរទៅខ្លាំង។

ឥទ្ឋិពលនេះ នឹងបង្កឱ្យកម្ពុជា មានភ្លៀងធ្លាក់ ផ្គរ រន្ទះ ខ្យល់កន្រ្តាក់ និងរលកសមុទ្រខ្ពស់ កើតឡើង នៅចន្លោះថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែឧសភា ខាងមុខ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា ពី ២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ ហើយអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅខ្លាំង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ប៉ុន្តែចាប់ពីថ្ងៃទី២២ដល់ថ្ងៃ២៤ ខែឧសភា បរិមាណទឹកភ្លៀងនឹងថមថយចុះបន្តិចវិញ។

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងបន្តថា នៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ ហើយអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ដោយឡែកនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ ហើយអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ទន្ទឹមគ្នានោះនៅផ្ទៃសមុទ្រក៏អាចមានភ្លៀង ផ្គរ រន្ទះ ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ផងដែរ៕

photo_2022-05-17_10-11-23m

photo_2022-05-17_10-11-32m


 


ថ្ងៃអង្គារ, 17 ខែឧសភា 2022 10:22  លាង ឡា