Colombo-
ស្រីលង្ការបានលើបំរាមគោចរទូទាំងប្រទេសសម្រាប់១២ម៉ោងកាលពីថ្ងៃសៅរ៍ សម្រាលបន្ថែមទៀតនូវការដាក់ចេញដ៏តឹងតែង ខណៈដែលនាយករដ្ឋមន្ត្រី Ranil Wickremesinhe បានចាត់តាំងគណៈរដ្ឋមន្ត្រីជាលើកដំបូង បន្ទាប់ពីមានការប៉ះទង្គិចរវាងក្រុមប្រឆាំង និងក្រុមនិយមរដ្ឋាភិបាលដែលបានសម្លាប់មនុស្ស៩នាក់។ អស់រយៈពេលច្រើនជាង១ខែ បន្ទាប់ពីមានការគ្របដណ្តប់ដោយការតវ៉ាប្រឆាំង ដោយសន្តិវិធីទៅនឹងរដ្ឋាភិបាលដែលប្រែក្លាយទៅជាអំពើហឹង្សារក្នុងសប្តាហ៍នេះ បន្ទាប់ពីក្រុមអ្នកគាំទ្រនៃអតីតលោកនាយករដ្ឋមន្ត្រី Mahinda Rajapaksa បានវាយកំចាត់ជំរុំក្រុមអ្នកប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងរដ្ឋធានីពាណិជ្ជកម្ម ក្នុងទីក្រុង Colombo ដុតជំរុំ និងមានការប៉ះទង្គិចជារវាងប៉ូលីសនិងក្រុមប្រឆាំង។
អំពើហឹង្សារជាដំបូងបានចាប់ផ្តើមឡើងដោយមានការសងសឹកទៅនឹងមន្ត្រីរដ្ឋាភិបាល ដែលបណ្តាលឲ្យមានអ្នករងរបួសចំនួន៣០០នាក់។ ដោយមានការប៉ះទង្គិចខ្លាំងជាមួយនឹងជម្ងឺរាតត្បាតពិភពលោក បានធ្វើឲ្យតម្លៃប្រេងនិងការកាត់ពន្ធដោយរដ្ឋាភិបាល ស្រីលង្ការបានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីបានទទួលនូវឯករាជ្យពីអង់គ្លេសតាំងពីឆ្នាំ១៩៤៨។ ប្រាក់ទុនបម្រុងប្រទេសបានធា្លក់ចុះបន្តិចម្តងៗ និងអត្រាអតិផរណា និងការខ្វះខាតនៃប្រេងឥន្ធនះបានបង្ខំឲ្យមនុស្សជាច្រើនពាន់នាក់ បានចុះដើរតាមផ្លូវដើម្បីធ្វើការតវ៉ា។
រដ្ឋាភិបាលបានលើកបំរាមគោចរពីម៉ោង៦ព្រឹក កាលពីថ្ងៃសៅរ៍រហូតទៅដល់ម៉ោង៦ល្ងាច។ បំរាមគោចរដែលបានដាក់ចេញចំនួន២៤ម៉ោង កាលពីថ្ងៃច័ន្ទត្រូវបានលើក២,៣ម៉ោង បន្ទាប់ពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ដើម្បីអនុញ្ញាតឲ្យអ្នកស្រុកអាចចេញទៅទិញនូវទំនិញ ដែលគេត្រូវការដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ Rajapaksa បានចុះចេញពីតំណែងបន្ទាប់ពីមានការប្រើអំពើហឹង្សារ ដែលបានកើតឡើងកាលពីថ្ងៃច័ន្ទ ដែលបានបន្សល់ទុកប្អូនប្រុសរបស់លោក Gotabaya Rajapaksa គ្រប់គ្រងប្រទេសជាប្រធានាធិបតី។ Wickreminsinhe ដែលធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីចំនួន៥លើក ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីមួយអាត្តិទៀតកាលពីល្ងាចថ្ងៃព្រហស្បតិ៍។
សេចក្តីប្រកាស បានប្រកាសដោយការិយាល័យលោកប្រធានាធិបតី រួមទាំង GL Perez’s ដែលជាប្រធានគណបក្ស SLPP ដែលធ្លាប់បានជួយការងារក្នុងគណរដ្ឋមន្ត្រីមុនហើយបានលាលែងកាលពីថ្ងៃច័ន្ទ។ Wickremesinhe ដែលជាសមាជិកសភាតែឯងមកពីគណបក្សរួបរួមជាតិ ដែលមានអាសនៈនៅក្នុងសភា និងការដែលលោកពឹងពាក់អាស្រ័យទៅលើគណបក្សដ៏ទៃផ្សេងទៀត ដើម្បីរៀបចំរដ្ឋាភិបាលគណបក្ស SLPP បានសន្យាថានឹងជួយគាំទ្ររូបលោក។ គណបក្សប្រឆាំងដ៏ធំបានបដិសេធមិនគាំទ្ររូបលោក ប៉ុន្តែគណបក្សតូចៗជាច្រើនបាននិយាយថា នឹងគាំទ្រនូវគោលនយោបាយនៃនាយករដ្ឋមន្ត្រីថ្មីដើម្បីសកថុរភាពនៃសេដ្ឋកិច្ច៕