BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងការពារអាមេរិកជួបជាមួយសមភាគីរុស្សីតាមទូរស័ព្ទ

ថ្ងៃសៅរ៍, 14 ខែឧសភា 2022 13:30  គុន ច័ន្ទរដ្ឋា

photo_2022-05-14_13-16-12

Aljazeera-

រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក Lloyd Austin បានជំរុញឲ្យមានបទឈប់បាញ់គ្នាជាបន្ទាន់មួយនៅក្នុងអ៊ុយក្រែន ក្រសួងការពារជាតិអាមេរិកបាននិយាយា ខណៈដែលប្រធានមន្ទីរប៉ង់តាហ្គោនបានជួបសន្ទនាតាមទូរស័ព្ទជាលើកដំបូងជាមួយសមភាគីរុស្សីរបស់ខ្លួនចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនបានចាប់ផ្តើមឡើង។ Austin បានបញ្ជាក់អំពីការសន្ទានតាមទូរស័ព្ទនៅក្នុង Twitter កាលពីថ្ងៃសុក្រ ដោយបាននិយាយថាលោកបានជជែកជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សី Sergei Shoygu ជាលើកដំបូងចាប់តាំងពីថ្ងៃទី១៨ខៃកុម្ភះ។

“ខ្ញុំបានជំរុញឲ្យមានបទឈប់បាញ់គ្នាមួយ ជាបន្ទាន់នៅក្នុងអ៊ុយក្រែន ហើយខ្ញុំបានបញ្ជាក់អំពីសារៈសំខាន់ក្នុងការថែររក្សារនូវប្រព័ន្ធទាក់ទងគ្នា” Austin បាននិយាយក្នុង Twitter។ ការហៅទូរស័ព្ទនេះ នៅចំពេលដែលកងកម្លាំងរុស្សីកំពុងបន្តការវាយលុកនៅក្នុងភាគខាងកើតអ៊ុយក្រែនក្នុងតំបន់​ Donbas ដែលជំរុញឲ្យរដ្ឋការលោកប្រធានាធិបតី Joe-Biden អះអាងនូវជំនួយយោធានិងមនុស្សធម៌រាប់ពាន់លានដុល្លាទៅឲ្យទីក្រុង Kyiv។ Austin បានព្យាយាមជាច្រើនដងដើម្បីជជែកជាមួយនឹង Shoygu ចាប់តាំងពីមូស្គូបានចូលឈ្លានពានអ៊ុយក្រែនដែលចាប់ផ្តើមពីថ្ងៃទី២៤ខែកុម្ភះ។

មន្ត្រីអាមេរិកម្នាក់ដែលបាននិយាយទៅកាន់អ្នកយកព័ត៌មាននៅក្នុងលក្ខ័ណអនាមិក បាននិយាយកាលថាការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃសុក្ររវាងអ្នកដឹកនាំទាំង២មានរយៈពេលប្រហែល១ម៉ោង ប៉ុន្តែមិនបានដោះស្រាយបញ្ហាណាមួយឲ្យច្បាស់លាស់នោះទេឬក៏បាននាំទៅរកការផ្លាស់ប្តូរណាមួយនូវអ្វីដែលរុស្សីកំពុងបានធ្វើនៅក្នុងអ៊ុយក្រែន។ មន្ត្រីបាននិយាយថាសម្លេងក្នុងការសន្ទនាតាមទូរស័ព្ទនេះប្រកបដោយវិជ្ជាជីវ។ ក្រសួងការពារជាតិ រុស្សីបាននិយាយថាការហៅទូរស័ព្ទបានកើតឡើងមែន តាមគំនិតផ្តួចផ្តើមរបស់អាមេរិក ទីភ្នាក់ងារសារព័ត៌មាន Tass News បានរាយការណ៍។

“បញ្ហាបច្ចុប្បន្ននៃសន្តិសុខអន្តរជាតិត្រូវបានពិភាក្សារគ្នា រួមបញ្ចូលទាំងស្ថានការណ៍នៅអ៊ុយក្រែន” Tassបាននិយាយដោយដកស្រង់ចេញពីក្រសួងការពារប្រទេសរុស្សី។ រុស្សីបានព្រមានទីក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្តអឺរ៉ុបប្រឆាំងទៅនឹងការផ្តល់ឲ្យទីក្រុង Kyiv ជាមួយនឹងកាំភ្លើងផ្លងធុនធ្ងន់និងសព្វាវុធដ៏ទៃទៀតដែលលោកប្រធានាធិបតី Volodymyr Zelensky ដើម្បីទប់ទល់នឹងការវាយលុករបស់រុស្សីទៅក្នុងភាគខាងកើតនៃប្រទេស។ Zelensky បានប្រាប់ Aljazeera នៅក្នុងកិច្ចសម្ភាសន៍កាលពីខែមុនថា បើសិនជារុស្សីបានទទួលជ័យជំនះក្នុងការកាន់កាប់តំបន់ភាគខាងកើត នឹងអាចធ្វើឲ្យមានការប៉ុនប៉ងដើម្បីកាន់កាប់ទីក្រុង Kyiv ទៀត៕


ថ្ងៃសៅរ៍, 14 ខែឧសភា 2022 13:30  គុន ច័ន្ទរដ្ឋា