BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលីនិយាយថា នាវាស៊ើបការណ៍របស់ចិននៅក្នុងដែនទឹករបស់ខ្លួន ជាទង្វើឈ្លានពាន

ថ្ងៃសុក្រ, 13 ខែឧសភា 2022 15:00  គុន ច័ន្ទរដ្ឋា

1583854

រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី លោក Peter Dutton បាននិយាថា នាវាស៊ើបការសម្ងាត់ចិន បានចូលមកដល់កោះភាគខាងលិចនៃអូស្ត្រាលី ដោយបានពិពណ៌នាថាជា "ទង្វើរឈ្លានពាន" ដោយទីក្រុងប៉េកាំង។ "ខ្ញុំគិតថាវាជាទង្វើនៃការឈ្លានពាន ជាពិសេស ខ្ញុំគិតថាគេបានចូលមកយ៉ាងជ្រៅដល់ភាគខាងត្បូង" លោកបាននិយាយនៅក្នុងសន្និសិទ្នសារព័ត៌មានមួយដែលបានហៅ និងប្រកាសថាអំពីដំណើរនៃនាវារបស់ចិននោះ។ អូស្ត្រាលីបានតាមដាននាវាស៊ើបការណ៍នោះចាប់តាំងពីសប្តាហ៍មុន Dutton បាននិយាយ។

អូស្ត្រាលីកំពុងតែខិតចូលទៅដល់ការបោះឆ្នោតជាតិនៅថ្ងៃទី២១ ខែឧសភា ហើយការចោទប្រកាន់នៃការគំរាមចំពោះសន្តិសុខជាតិ ដែលធ្វើឡើងដោយចិនវាបានក្លាយទៅជាយុទ្ធនាការដ៏ធំក្នុងការបោះឆ្នោត។ Dutton បានចោទសួរនូវការកំណត់ពេលវេលាដ៏ចម្លែកនៃវត្តមានរបស់នាវាចិននៅក្នុងយុទ្ធនាការនៃការបោះឆ្នោត។ នាវាចិនបានឆ្លងចូលមកក្នុងដែនទឹកអូស្ត្រាលីភាគខាងកើត និងខាងជើងជាច្រើនដងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ នៅក្នុងខែកុម្ភៈ ទីក្រុងប៉េកាំង និងកង់បេរ៉ាបានបន្ទោសគ្នាទៅវិញទៅមកសំរាប់ឧប្បទ្ទវហេតុ ដែលជាកន្លែងយន្តហោះល្បាតដែនសមុទ្ទបានតាមដានក្នុងស្រាវជ្រាវនូវកាំរស្មី ឡាហ្សែរ ដែលបានបាញ់ចេញមកពីនាវារបស់កងទ័ពបដិវត្តិន៍ប្រជាជនចិន។

JLHM2S5ZABPLDPMTI5YFGX6LAE

អូស្ត្រាលីបានបញ្ចេញនូវរូបថតនៃនាវា២គ្រឿងរបស់ចិន ដែលបានពាក់ព័ន្ធទៅនឹងឧប្បត្តិហេតុដែលបានបើកបរទៅជិតកោះភាគខាងជើង។ ស្ថានទូតចិននៅក្នុងប្រទេសអូស្ត្រាលី មិនបានធ្វើការឆ្លើយតបភ្លាមៗទៅនឹងសំណូមពរឲ្យធ្វើការអត្ថាធិប្បាយ។ អគ្គនាយកដ្ឋានការពារជាតិនៃអូស្ត្រាលីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាស៊ើបការណ៍ចារកម្ម Dongdiao បានធ្វើដំណើរចុះមកនៅក្បែរកោះភាគខាងលិច ឆ្លងចូលទៅក្នុងតំបន់សេដ្ឋកិច្ចខាងក្រៅរបស់អូស្ត្រាលី កាលពីថ្ងៃទី៦ ខែឧសភា និងបានចូលមកក្នុងរយៈចម្ងាយ៥០ណូទីកាល់ម៉ាយ (រង្វាស់សមុទ្ទ) នៃស្ថានីយ៍ទំនាក់ទំនងកាលពីថ្ងៃទី១១ ខែឧសភា។

Dutton បាននិយាយថាអូស្ត្រាលីបានធ្វើការអនុវត្តិន៍ក្នុងការធ្វើឲ្យបានដឹងជាសាធារណៈនូវវត្តមានរបស់នាវាចិន។ នៅក្នុងខែនេះចិននិងអូស្ត្រាលីបានកំពុងតែមានការប្រទាញប្រទង់គ្នាចំពោះទំនាក់ទំនងរវាងកោះសូឡូម៉ុង និងចិន ដែលទើបតែនឹងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខមួយ ដែលនឹងអនុញ្ញាតិឲ្យចិន អាចចូលសចតនាវានៅលើទឹកដីកោះនេះ ព្រមទាំងអនុញ្ញាតិឲ្យកងកម្លាំងរបស់ចិនអាចចូលមកធ្វើអន្តរាគមន៍ក្នុងករណីដែលប្រជាពលរដ្ឋឬក៏ផលប្រយោជន៍របស់ចិននៅលើកោះនេះ ត្រូវបានគេរំលោភរំពាន ដែលធ្វើឲ្យអូស្ត្រាលីនិងសហរដ្ឋអាមេរិកមានប្រតិកម្មយ៉ាងខ្លាំងក្លាទៅលើរឿងនេះ៕


ថ្ងៃសុក្រ, 13 ខែឧសភា 2022 15:00  គុន ច័ន្ទរដ្ឋា