Europe-
អ៊ុយក្រែនកាលពីថ្ងៃពុធបានរាយការណ៍ថា បានរុញច្រានកងកម្លាំងទីក្រុងមូស្គូក្នុងការប្រយុទ្ធតបតដែលអាចផ្តល់ជាសញ្ញាក្នុងការផ្លាស់ប្តូរនៃជ័យជំនះនៅក្នុងសង្រ្គាមនិងបានកាត់ផ្តាច់នូវការបញ្ជូនឧស្ម័នបង្ហូរតាមផ្លូវដែលឆ្លងកាត់តាមទឹកដីដែលរុស្សីកាន់កាប់ ដែលធ្វើឲ្យមានវិបត្តិនៃឧស្ម័នកើនឡើងនៅអឺរ៉ុប។ អគ្គសេនាធិការនៃកងទ័ពអ៊ុយក្រែន បាននិយាយថាខ្លួនបានចូលកាន់កាប់ឡើងវិញ Pytomnyk ដែលជាភូមិនៅតាមបណ្តោយផ្លូវជាតិដ៏សំខាន់ខាងជើងទីក្រុងធំទី២នៃ Kharkiv ប្រហែលជាពាក់កណ្តាលផ្លូវទៅកាន់ប្រទេសរុស្សី។
“កងកម្លាំងនៃពួកឈ្លានពានបានចល័តដើម្បីមកការពារនិងពន្យឺតការវាយលុករបស់កងទ័ពយើង” គេបានិយាយ "ការកាន់កាប់ Pytomnyk ត្រូវបានឬំដោះ"។ បន្ទាប់ពីបានរុលទៅមុខនៅប៉ែកខាងជើងនិងខាងកើតនៃទីក្រុង Kharkiv ប្រភពមួយនៃយោធាអ៊ុយក្រែនបាននិយាយក្នុងលក្ខ័ណអនាមិកថាកងកម្លាំងអ៊ុយក្រែនបានកំពុងស្ថិតនៅប្រហែលជាប៉ុន្មានគ.ម.ពីព្រំប្រទល់រុស្សីកាលពីព្រឹកថ្ងៃពុធ។ ពីដំបូង កងកម្លាំងរុស្សីបានចូលមកដល់ជាយក្រុងនៃក្រុង Kharkiv ដែលជាទីក្រុងមួយដែលមានចម្ងាយប្រហែលជា៤០គ.ម.ពីព្រំប្រទល់។ ការរុលទៅមុខនេះបានបង្ហាញថាជាការវាយលុកដ៏ឆាប់រហ័សបានកើតមានឡើង ចាប់តាំងពីពួកគេបានបណ្តេញកងទ័ពរុស្សីចេញពីទីក្រុង Kyiv និងភាគខាងជើងនៃអ៊ុយក្រែនចាប់តាំងពីដើមខែមេសា។
បើសិនជាកើតមានបន្តទៀត វាអាចនឹងអនុញ្ញាតិឲ្យកងកម្លាំងអ៊ុយក្រែនធ្វើការគំរាមកំហែងទៅលើខ្សែរនៃចរន្តផ្គត់ផ្គង់ចំពោះកងកម្លាំងវាយលុកដ៏សំខាន់របស់រុស្សី និងអាចធ្វើឲ្យទីតាំងភស្តុភាររបស់រុស្សីស្ថិតនៅក្នុងចម្ងាយដែលកាំភ្លើងធំអ៊ុយក្រែនអាចផ្លោងដល់ ។នៅក្នុង Vikhivka ជាភូមិដែលខ្ចាត់ខ្ចាយនៅភាគខាងកើតនៃ Kharkiv ការបាញ់ផ្លោងផ្តក់ដាក់គ្នានៃកំាភ្លើងធំនិងរ៉ុក្កែតត្រូវបានគេលឺតាមរយៈការប្រយុទ្ធគ្នានៅសមរភូមិមុខ។ វិមានក្រឹមឡាំង បានហៅសកម្មភាពរបស់ខ្លួនថាជា "ប្រតិបត្តិការណ៍យោធាពិសេស" ដើម្បីដកអាវុធប្រទេសជិតខាងមួយដែលគំរាមកំហែងសន្តិសុខរបស់ប្រទេសខ្លួន។
អ៊ុយក្រែនបាននិយាយថា ខ្លួនមិនបានគំរាមកំហែងនោះទេ ហើយបាននិយាយថា ការស្លាប់នៃជនស៊ីវិលរាប់ពាន់អ្នកនិងការបំផ្លាញទីក្រុងជាច្រើនបានបង្ហាញថារុស្សីកំពុងតែបន្តនូវសង្រ្គាមឈ្លានពាន។ ទង្វើររបស់អ៊ុយក្រែនកាលពីថ្ងៃពុធក្នុងការកាត់ផ្តាច់ឧស្ម័នរបស់រុស្សីដែលផ្គត់ផ្គង់តាមរយៈទឹកដីដែលកាន់កាប់ដោយក្រុមបំបែករដ្ឋដែលគាំទ្រដោយរុស្សី ជាលើកទី១ដែលទំនាស់នេះបានកាត់ផ្តាច់ដោយផ្ទាល់នូវការបង្ហូឧស្ម័នទៅកាន់អឺរ៉ុប។ ឧស្ម័នដែលបង្ហូរតាមក្រុមហ៊ុនផ្តាច់មុខដែលនាំចេញដោយរុស្សី Gazprom ទៅកាន់អឺរ៉ុប តាមរយៈអ៊ុយក្រែនបានធ្លាក់ចុះ១ភាគ៤ បន្ទាប់ពីទីក្រុង Kyiv បាននិយាយថាគេបានបង្ខំឲ្យកាត់ផ្តាច់នូវការបង្ហូរឧស្ម័នទាំងអស់ពីផ្លូវមួយ។