BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជាទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចពី ៥.៦ភាគរយ មកនៅត្រឹម ៥.២ភាគរយ

ថ្ងៃព្រហស្បតិ៍, 12 ខែឧសភា 2022 09:03  លាង ឡា

photo_2022-05-12_08-56-13C

ភ្នំពេញ៖ ការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានទម្លាក់ពី ៥.៦ភាគរយ មកនៅត្រឹម ៥.២ភាគរយ សម្រាប់ឆ្នាំ២០២២ ដោយសារបញ្ហាសង្គ្រាមរវាងប្រទេស រុស្ស៉ី និងអ៊ុយក្រែន។​ នេះបើតាមប្រសាសន៍លើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ នៅសហរដ្ឋអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដោយសារសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ធ្វើឱ្យកម្ពុជាទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចពី ៥.៦ភាគរយ មកនៅត្រឹម ៥.២ភាគរយ សម្រាប់ឆ្នាំ២០២២ ខណៈរយៈពេល៤ខែ ឆ្នាំ២០២២ ការប្រមូលពន្ធដារ សម្រេចបានប្រមាណ ៥៣ភាគរយ ដែលគិតជាសាច់ប្រាក់ប្រមាណជាង ២ពាន់លានដុល្លារ។

របាយការណ៍ស្តីពីលទ្ធផលការងារប្រមូលចំណូលពន្ធ ឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ក្នុងរយៈពេលពេញមួយឆ្នាំ២០២១ កន្លងទៅ កម្ពុជាសម្រេចបានចំណូលពន្ធ-អាករសរុបចំនួនជាង២,៧ពាន់លានដុល្លារ ស្មើនឹង១២៤,០២% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងក្នុងឆ្នាំ២០២១។ 

របាយការណ៍បញ្ជាក់ថា ចំនួននេះ លើសផែនការឆ្នាំ២០២១ ចំនួន៥៣៨,៨៥លានដុល្លារ ស្មើ២៤ ,០២% ដែលអគ្គនាយកដ្ឋាន បានកំណត់ប្រមូលចំណូលពន្ធចំនួន តែជាង២,២ពាន់លានដុល្លារ ប៉ុណ្ណោះ៕

photo_2022-05-12_08-56-14M

photo_2022-05-12_08-56-13 (2)M


 


ថ្ងៃព្រហស្បតិ៍, 12 ខែឧសភា 2022 09:03  លាង ឡា