BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ុយក្រែននឹងបញ្ឈប់ការបង្ហូរឧស្ម័នខ្លះរបស់រុស្ស៊ី ព្រមទាំងអះអាងថាសមរភូមិបានកើនឡើង

ថ្ងៃពុធ, 11 ខែឧសភា 2022 13:38  គុន ច័ន្ទរដ្ឋា

61604542_101

អ៊ុយក្រែនបានរៀបចំព្យួរនូវការបង្ហូប្រេង និងឧស្ម័នរបស់រុស្ស៊ីខ្លះទៅកាន់អឺរ៉ុបតាមរយៈចំណុចដែលឆ្លងកាត់ទីក្រុង Kyiv នៅថ្ងៃពុធ ខណៈដែលបានអះអាងថា សមរភូមិបានកើនឡើងយ៉ាងច្រើនលើការឈ្លានពានរបស់រុស្ស៊ី រួមបញ្ចូលទាំងការកាន់កាប់ឡើងវិញនៃភូមិ៤ នៅជុំវិញក្រុងទី២ នៃទីក្រុង Kharkiv ។ អ៊ុយក្រែននៅតែជាផ្លូវធំនិងដ៏សំខាន់នៃឧស្ម័នរបស់រុស្ស៊ីទៅកាន់អឺរ៉ុប បើទោះបីជាបន្ទាប់ពីលោកប្រធានាធិបតី Vladimir Putin បានបញ្ជានូវអ្វីដែលលោកហៅថាជា "ប្រតិបត្តិការណ៍យោធាពិសេស” នៅថ្ងែទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ការកើនឡើងនៃទណ្ឌកម្មរបស់លោកខាងលិច ដើម្បីស្វែងរកឬក៏លុបបំបាត់នូវការប្រើប្រាស់ឧស្ម័នរបស់រុស្ស៊ី។ ការស្តីបន្ទោសទៅលើការជ្រៀតជ្រែកចូលនៃការកាន់កាប់ដោយកងកម្លាំងរុស្ស៊ីសំរាប់ការព្យួរនេះ ដែលជាប្រភពនៃមូលនិធិដ៏ធំសំរាប់រុស្ស៊ីក្នុងការខិតខំប្រឹងប្រែងធ្វើសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។ ប្រតិបត្តិករអ៊ុយក្រែនបាននិយាយថា ការប្តូរផ្លូវនៃការបង្ហូរឧស្ម័នពី Sokhranivka ដែលជាកន្លែងមួយកាន់កាប់ដោយរុស្ស៊ីទៅកន្លែងមួយទៀត ដែលកាន់កាប់ដោយអ៊ុយក្រែនវិញ។ ចាប់តាំងពីរុស្ស៊ីត្រូវបានបង្ខំឲ្យបោះបង់ចោលនូវការវាយលុកលើទីក្រុង Kyiv កាលពីចុងខែមីនា កងកម្លាំងរបស់រូស្ស៊ីត្រូវបានផ្លាស់ប្តូរយុទ្ធសាស្ត្រងាកទៅវាយលុកភាគខាងកើត Donbas នៃអ៊ុយក្រែនវិញ។

AH7IQIZFHVOVBNZEBXVA4ALSSM

កងទ័ពរបស់អ៊ុយក្រែនបានប្រឹងទប់ទល់យ៉ាងស្វិតស្វាញប្រឆាំងទៅនឹងការវាយលុកចំនួន៣មុខព្រួញ ហើយមន្ត្រីចារកម្មរបស់សហរដ្ឋអាមេរិកបាននិយាយថាការប្រយុទ្ធឥឡូវនេះកំពុងជាប់គាំង។ Putin ហាក់ដូចជាកពុងរៀបចំធ្វើឲ្យទំនាស់មានរយៈពេលយូរ ហើយនិងជ័យជំនះនៅ Donbas មិនអាចបញ្ចប់នូវសង្រ្គាមនោះទេ នាយកចារកម្មជាតិសហរដ្ឋអាមេរិក លោក​ Avril Haines បាននិយាយនៅក្នុងទីក្រុង វ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ៍។ ប៉ុន្តែការប្រយុទ្ធតបតនៅជិតក្រុង Kharkiv អាចផ្តល់ជាសញ្ញាក្នុងតំណាក់កាលថ្មីមួយ ដែលអ៊ុយក្រែនគឺជាអ្នកវាយលុក ហើយចរន្តនៃការផ្គត់ផ្គង់របស់រុស្ស៊ីឥឡូវនេះបានធ្លាក់ចុះខ្សោយ។

17675974_303

លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយថា ជោគជ័យរបស់អ៊ុយក្រែន បានរុញច្រានកងទ័ពរុស្សីឲ្យថយបន្តិចម្តងៗចេញពីទីក្រុង Kharkiv ដែលស្ថិតនៅក្រោមការទំលាក់គ្រាប់បែកចាប់តាំងពីសង្រ្គាមឈ្លានពានបានចាប់ផ្តើម។ "ប៉ុន្តែខ្ញុំចង់ឲ្យប្រជាពលរដ្ឋយើងទាំងអស់ មិនត្រូវបញ្ចេញនូវអារម្មណ៍រំភើបខ្លាំងពេកទេ។ យើងមិនគួរបង្កើតនូវបរិយាកាសដែលជាសម្ពាធផ្នែកសីលធម៌ខ្លាំងពេកទេ ដែលជោគជ័យយើងបានរំពឹងថា វានឹងកើតឡើងជារៀងរាល់សប្តាហ៍និងជារៀងរាល់ថ្ងៃ" Zelensky បាននិយាយតាមការថ្លែងតាមវីឌីអូ៕


ថ្ងៃពុធ, 11 ខែឧសភា 2022 13:38  គុន ច័ន្ទរដ្ឋា