BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួង​វប្បធម៌ថា អ្នកផលិត​ភាពយន្ត​វែងឬខ្លីខ្លះ ​បាន​បង្កើតឲ្យមានវប្បធម៌ហឹង្សា ការសង​សឹក​ដែលជាវប្បធម៌មួយមិនល្អ​ដល់ក្មេងៗ

ថ្ងៃអង្គារ, 10 ខែឧសភា 2022 18:28  មានជ័យ

280194194_541366684219779_15234565432

ការលើកឡើងរបស់រដ្ឋមន្រ្តី​ក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ​នៅក្នុងសិក្ខាសាលាស្តីពីតួនាទីផលិតករ សិល្បករ រួមចំណែកក្នុងការលើក​កម្ពស់សីល​ធម៌សង្គម និងទប់ស្កាត់ អំពើហឹង្សា​លើស្រ្តី និងកុមារ តាមរយៈវីដេអូខ្លី ​នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នេះ​។

មានប្រសាសន៏នៅក្នុងពិធីនោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ​​បានលើកឡើងថា ​កន្លងមកសម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់ក្រសួង ស្ថាប័ន ពាក់​ព័ន្ធត្រូវសហការត្រួតពិនិត្យតាមដានជាប្រចាំនូវខ្លឹមសារ រូបភាព និងការសម្តែងតាមកម្មវិធីនានា ក៏ដូចជាប្រព័ន្ធផ្សព្វ​ផ្សាយរូបភាព និងការសម្តែងផ្ទាល់ ត្រូវមានវិធានការ និងសារក្នុងគោលដៅអប់រំ និងថែរក្សាវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ ប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ ព្រមទាំងរក្សាបាននូវតម្លៃនៃអក្សរសាស្រ្តជាតិ។

280449398_541367044219743_2348201367576252954_n

280094882_541366714219776_6253484635360627006_n

លោកជំទាវបណ្ឌិតស​បន្ត​ថា បច្ចុប្បន្នវិស័យភាពយន្តនៅកម្ពុជា​មានការរីកលូតលាស់ច្រើនគួរជាទីមោទនៈ ក្នុងនោះការផលិតវីដេអូកម្សាន្ត​នៅលើបណ្តាញសង្គមនានា ជាលក្ខណៈបុគ្គល ឬក្រុម ក៏មានច្រើនគួរឲ្យកត់សម្គាល់។ ស្រប​ពេលជាមួយគ្នានេះ លោក​ជំទាវបណ្ឌិត​បានមើលឃើញពីការខិតខំប្រឹងប្រែងរបស់ផលិតករ អ្នកនិពន្ធ ម្ចាស់ផលិតកម្ម និងអ្នកផលិតមាតិកាកម្សាន្តលើបណ្តាញសង្គមជាច្រើន ដែលបានផលិតជាភាពយន្ត ឬវីដេអូវែង ឬខ្លី ដែលមានការបញ្ចូលខ្លឹមសារអប់រំ ស្តីពីតម្លៃស្រ្តី និងការទប់ស្កាត់អំពើហឹង្សាលើកុមារជាដើម គឺនៅមានចំនួនតិចតួចនៅឡើយ។ ​

បើតាមលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា “​​ភាពយន្ត ឬវីដេអូមួយចំនួន​បានបង្កើតឲ្យមានវប្បធម៌ហឹង្សា ការសងសឹក ការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន និងអំពើហឹង្សាក្នុងទម្រង់ធ្ងន់ធ្ងរ ដែលជាវប្បធម៌មួយមិនល្អ នាំឲ្យក្មេងៗជំនាន់ក្រោយបែរជាយកមកចម្លង និងអនុវត្តតាម”។  ក្នុងនាមជាថ្នាក់ដឹកនាំក្រសួង លោក​ជំទាវបណ្ឌិត​ បាន​ស្នើសុំដល់គ្រប់ភាគី ដែល​ពាក់ព័ន្ធក្នុងវិស័យនេះ ត្រូវ​ខិតខំបន្ថែមទៀតក្នុងការបញ្ចូលខ្លឹមសារអប់រំ នៅក្នុងបណ្តាភាព​យន្ត ចម្រៀង និងជាពិសេសបុគ្គល ឬក្រុម​ដែលផលិតមាតិកាកម្សាន្តលើបណ្តាញសង្គម សូម​ប្រកាន់ខ្ជាប់នូវវប្បធម៌អហឹង្សា និងលើក​កម្ពស់ការ​រស់នៅប្រកបដោយភាពស៊ីវីល័យឲ្យសាកសមជាប្រទេស មាន​សុខសន្តិភាព និងការអភិវឌ្ឍ។

280564620_541366907553090_5980093756651215712_n

279734520_541366874219760_1077583486479780062_n

គួររំលឹកថា សិក្ខាសាលាស្តីពីតួនាទីផលិតករ សិល្បករ រួមចំណែកក្នុងការលើកកម្ពស់សីលធម៌សង្គម និងទប់ស្កាត់ អំពើហឹង្សាលើស្រ្តី និងកុមារតាមរយៈ វីដេអូខ្លី​ រៀបចំឡើងដោយក្រសួងវប្បធម៌ ក្នុងគោលបំណងឆ្លើយតបនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ​ ហ៊ុន សែន និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ដោយមានការចូលរួមពី​តំណាងក្រសួង ស្ថាប័ន និងអង្គភាព​ ពាក់ព័ន្ធយ៉ាងច្រើន៕ (មានជ័យ)

279704966_541366754219772_2867694832045835010_n

 


ថ្ងៃអង្គារ, 10 ខែឧសភា 2022 18:28  មានជ័យ