BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឃាត់ខ្លួនបុរសម្នាក់ សង្ស័យករណីរំលោភសម្លាប់កុមារីអាយុ១៣ឆ្នាំ

ថ្ងៃអង្គារ, 10 ខែឧសភា 2022 10:25  លាង ឡា

photo_2022-05-10_10-12-39C (1)

សៀមរាប៖ បុរសជាជនសង្ស័យវ័យ៣១ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តសៀមរាប ធ្វើការឃាត់ខ្លួនក្រោយជាប់សង្ស័យថា បានល្បួងក្មេងស្រីវ័យ១៣ ឆ្នាំដើរឆ្លុះកង្កែប ហើយចាប់រំលោភរួចសម្លាប់បោះសាកសពចូលក្នុងទឹកស្រែ។

នគរបាល ខេត្តសៀមរាប បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី៩ ខែឧសភា សមត្ថកិច្ចបានឃាត់ខ្លួន បុរសម្នាក់ឈ្មោះ អុក វឿ ភេទ ប្រុស អាយុ ៣១ ឆ្នាំ នៅឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប បានឲ្យដឹងថា កុមារីជនរងគ្រោះមានឈ្មោះ ផ.ឃ. អាយុ១៣ ឆ្នាំ។

លោកបន្តថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់ក្មេងស្រីសង្កត់ក្នុងទឹកស្រែ ឲ្យសន្លប់រួចក៏ចាប់ផ្ដើមរំលោភបានសម្រេច ហើយបោះក្មេងស្រីរងគ្រោះក្នុងទឹកស្រែបណ្ដាលឲ្យស្លាប់តែម្តង។

ជនសង្ស័យត្រូវបាននគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប រៀបចំសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

photo_2022-05-10_10-12-40 (2)M

photo_2022-05-10_10-12-40M


 


ថ្ងៃអង្គារ, 10 ខែឧសភា 2022 10:25  លាង ឡា