BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋហ្វីលីពីនជាច្រើនលាននាក់បានចេញទៅបោះឆ្នោត ខណៈដែលស្ថានីយ៍បោះឆ្នោតបានបើកទ្វារ

ថ្ងៃចន្ទ, 09 ខែឧសភា 2022 14:18  គុន ច័ន្ទរដ្ឋា

ស្ថានីយ៍បោះឆ្នោតបានបើកទ្វារទូទាំងប្រទេសកាលពីថ្ងៃច័ន្ទ សំរាប់ការបោះឆ្នោតជាតិ ខេត្ត និងតំបន់នៅក្នុងប្រទេសហ្វីលីពីន។ បើយោងទៅតាមគណកម្មការណ៍រៀបចំការបោះឆ្នោត (CMEMEC) ប្រជាពលរដ្ឋចំនួន៦៥,៧លាននាក់ បានចុះឈ្មោះបោះឆ្នោតនៅក្នុងប្រទេស និងមានអ្នកបោះឆ្នោតចំនួន១,៦៩លាននាក់ទៀតនៅបរទេស។ ប្រជាពលរដ្ឋហ្វីលីពីនអាចបោះឆ្នោតពីម៉ោង៦ព្រឹក រហូតទៅដល់ម៉ោង៧យប់ ដើម្បីជ្រើសរើសមេដឹកនាំរបស់ពួកគេ រួមទាំងប្រធានាធិបតី អនុប្រធានាធិបតី ព្រឹទ្ធសភា សមាជិកសភានិងខេត្តព្រមទាំងមន្ត្រីនៅនឹងកន្លែង។

c1_4301750

“ខ្ញុំរំភើបណាស់ពីព្រោះការបោះឆ្នោតនេះវាមានសារៈសំខាន់ណាស់ យើងនឹងជ្រើសរើសមេដឹកនាំថ្មីប្រចាំប្រទេសដែលត្រូវការផ្លាស់ប្តូរ” Jolito Catibog អាយុ៦១ឆ្នាំបាននិយាយ។ "បន្ទាប់ពីការបោះឆ្នោតនេះទៅ យើងនឹងនៅតែមានការប្រុងប្រយ័ត្នខណៈដែលការប្រយុទ្ធ វាមិនមែនបញ្ចប់នៅក្នុងថ្ងៃបោះឆ្នោតនេះទេ វានឹងបន្ត"។ ភាគច្រើននៃអ្នកបោះឆ្នោតនៅក្នុងថ្ងៃច័ន្ទនេះ គឺជាលើកទី១របស់គេ រួមបញ្ចូលទាំង John Tristan Bulacan អាយុ១៨ឆ្នាំ។ "ខ្ញុំមានអារម្មណ៍ធម្មតា ខ្ញុំគិតថាមនុស្សដែលខ្ញុំបោះឆ្នោតឲ្យនឹងធ្វើការផ្លាស់ប្តូរប្រព័ន្ធ” លោកនិយាយប្រាប់ CNA នៅខាងក្រៅស្ថានីយ៍បោះឆ្នោតនៅ Makati ទីក្រុង Manila ។

Comelec-printin-ballot

“វាសំខាន់ណាស់ក្នុងការបោះឆ្នោត ពីព្រោះមានអ្នកនយោបាយពុករលួយជាច្រើនដែលត្រូវប្តូរចេញពីតំណែង ជាពិសេសសំរាប់អ្នក ពួកគេត្រូវការផ្លាស់ប្តូរ”។ អ្នកបោះឆ្នោតជាលើកដំបូងម្នាក់ទៀត ដែលមានអាយុ១៨ឆ្នាំ Maria Tricia Tenazo ។ នាងបាននិយាយថា "យើងនឹងជ្រើសរើសប្រធានាធិបតី និងអនុប្រធានាធិបតីថ្មី ដែលនឹងដឹកនាំប្រទេស ហេតុដូច្នេះហើយវាមានសារៈសំខាន់ខ្លាំងណាស់ចំពោះខ្ញុំ ពីព្រោះយើងចង់ឲ្យមានអ្នកដឹកនាំដែលនឹងដឹកនាំប្រទេសបានល្អ។

_124643974_hi075876541

ខ្ញុំទើបតែគ្រប់អាយុ១៨ឆ្នាំ ដូច្នេះនេះជាលើកទី១នៃការបោះឆ្នោតរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ច្របូកច្របល់បន្តិចបន្តួចមកពីខ្ញុំមិនសូវដឹងពីដំណើរការ ដែលវាហាក់ដូចជាខុសប្លែកដោយសារជម្ងឺរាតត្បាត។ ខ្ញុំសប្បាយរីករាយផងដែរដែលជាចុងក្រោយបានក្លាយទៅជាផ្នែកមួយនៃការបោះឆ្នោតជាសាធារណៈ។ សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទីនេះហាក់ដូចជាមានគ្រោះថ្នាក់ ដោយសារយើងកំពុងស្ថិតនៅក្នុងជម្ងឺរាតត្បាតពិភពលោក"៕


ថ្ងៃចន្ទ, 09 ខែឧសភា 2022 14:18  គុន ច័ន្ទរដ្ឋា