BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ឋករណីសម្លាប់សិស្សសាលាប្លន់ទូរស័ព្ទដៃ

ថ្ងៃចន្ទ, 09 ខែឧសភា 2022 10:22  លាង ឡា

photo_2022-05-09_10-12-41c (2)

សៀមរាប៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនយកទៅសួរនាំ បន្ទាប់ពីមានករណីសម្លាប់សិស្សសាលាម្នាក់ប្លន់យកទូរស័ព្ទដៃ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចបង្គោលភ្លើងនៅវាលស្រែ ស្ថិតនៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ សឿន ជីវ័ន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួន និងបក្ខពួកចំនួន៥នាក់ បាននាំគ្នាស្ទាក់ផ្លូវ និងបានវាយទៅលើជនរងគ្រោះ ហើយបានដឹកយកទៅទម្លាក់ទុកចោល នៅក្រោមបង្គោលភ្លើងខាងជើងកន្លែងកើតហេតុ ចម្ងាយប្រហែល៥០០ម៉ែត្រ ដើម្បីយកសម្ភារពីជនរងគ្រោះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ធរ សុធារិទ្ធ អាយុ១៦ឆ្នាំ មុខរបរសិស្សថ្នាក់ទី១១ រៀននៅវិទ្យាល័យអង្គរ រស់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។ 

នៅលើសាកសពពិនិត្យឃើញបាក់ដើមដៃខាងស្តាំ និងនៅលើដងខ្លួនមានស្នាមជាំ។ ក្រោយការស្រាវជ្រាវអស់រយៈពេលជាច្រើនម៉ោង និងរហូតដល់វេលាម៉ោង១៤និង២០នាទី នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ច បានចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីឃាតកម្មខាងលើ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប និងកំពុងស្រាវជ្រាវរកបក្ខពួកបន្ថែមទៀត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

photo_2022-05-09_10-12-42m


 


ថ្ងៃចន្ទ, 09 ខែឧសភា 2022 10:22  លាង ឡា