BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ដែលបានបណ្តេញចេញពីតំណែងប្រកួតប្រជែងជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោត

ថ្ងៃសៅរ៍, 07 ខែឧសភា 2022 17:06  គុន ច័ន្ទរដ្ឋា

photo_2022-05-07_17-03-34 (1)

New Delhi-

នាយករដ្ឋមន្ត្រីដែលត្រូវបណ្តេញចេញពីតំណែង Imra Khan បានទទូចនិងទាមទារឲ្យមានការបោះឆ្នោតជាទូទៅមួយនៅក្នុងប្រទេស ដោយបាននិយាយថាពួកគេគួរតែរៀបចំឲ្យមានការបោះឆ្នោតមួយដែលស្ថិតនៅក្រោមការត្រួតពិនិត្យដោយអព្យាក្រិតពីប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត។ ខណៈដែលមានរបាយការណ៍ពី News International រឿងនេះបានលេចចេញមកបន្ទាប់ពីតុលាការជាន់ខ្ពស់នៃក្រុងអុីស្លាមម៉ាបាដ ក្នុងពេលថ្មីៗនេះបានណែនាំឲ្យគណកម្មាធិការរៀបចំការបោះឆ្នោតនៃប៉ាគីស្ថានដើម្បីសំរេចនូវករណីថវិការបរទេស ដែលរង់ចាំចាប់តាំងពីខែធ្នូ ឆ្នាំ២០១៤ ក្នុងរយះពេល៣០ថ្ងៃ។

បទបញ្ជាមួយដែលចេញនូវ ថ្ងៃ១ ខែមេសា ក្រោយមកត្រូវបានព្យួរ ដោយសារតែការបែកសម្លេងនៃតុលាការ ទោះជាយ៉ាងណាក៏ដោយក៏បានបញ្ឈប់គណកម្មាធិការរៀបចំការបោះឆ្នោតពីការចេញដំណើរជាមួយនឹងករណីនេះទេ។ ដោយមានការប្រទូស្តរាយ ជាមួយនឹងគណកម្មាធិការរៀបចំការបោះឆ្នោត Khan បានហៅប្រធានគណកម្មាធិការរៀបចំការបោះឆ្នោត Sikandar Sultan Raja ថាជាអ្នកចាំតែធ្វើតាមគេ ខណៈដែលបានថ្លែងនៅមុខសភាកាលពីថ្ងៃទី២៦ខែមេសា។

គណកម្មាធិការរៀបចំការបោះឆ្នោតបានសរសេរទៅប្រព័ន្ធផ្សព្វផ្សាយអេឡិកត្រូនិកដោយសុំនូវសុន្ទរកថារបស់ Imra khan , សមាជិកសភា Khuram Sher Zaman និង HaleemAdil Sheik និងសមាជិកព្រឺទ្ធសភា Ijaz Ahmed Chaundry បានចេញនូវសេចក្តីថ្លែងការណ៍កាលពី ថ្ងៃទី២៨ ខែមេសា ច្រានចោលនូវការចោទប្រកាន់របស់ Khan ។ ពួកគេបានបន្ថែមទៀតថា នៅក្នុងសេចក្តីសំរេចដែលបានចេញពីចាប់តាំងពី ខែមករា ឆ្នាំ២០២០ នៅពេលដែល Sikandar Sultan Raja បានចូលកាន់តំណែង មិនមានការជំទាស់ណាមួយត្រូវបានផ្តល់ឲ្យនោះទេ។

ដោយយោលទៅតាមរបាយការណ៍គណកម្មាធិការត្រួតពិនិត្យការបោះឆ្នោត ដោយផ្អែកទៅលើទៅលើកំណត់ត្រាទាំង៨កំរាស់តាមរយះធនាគារដ្ឋប៉ាគីស្ថាន គេបានឃើញថា មេដឹកនាំគណបក្ស PTI បានចោទប្រកាន់ថាបានប្រព្រឹត្តិនូវការរំលោភយ៉ាងធ្ងន់ធ្ងរនៃច្បាប់មូលនិធី។ ប្រាក់មូលនិធិបរទេសប្រឆាំងទៅនឹងគណបក្ស PTI របស់លោកនាយករដ្ឋមន្រ្តីត្រូវបានរង់ចាំតាំតែពី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤៕


ថ្ងៃសៅរ៍, 07 ខែឧសភា 2022 17:06  គុន ច័ន្ទរដ្ឋា