Sun-
មន្ត្រីអ៊ុយក្រែនបានព្រមានថាកងកម្លាំងរុស្សីអាចនឹងបង្កើនការវាយលុកតាមមីស៊ីលនិងតាមអាកាសនៅក្នុងពេលចុងសប្តាហ៍នេះ។នៅក្នុងសុន្ទរកថានៅពេលយប់ លោកប្រធានាធិបតី Volodymyr Zelensky បានអំពាវនាវឲ្យពលរដ្ឋ ឲ្យគោរពតាមបទបញ្ជាជាសាធារណៈឲ្យបានខ្ជាប់ខ្ជួននិងបំរាមគោចរនៅតាមសហគមន៍របស់ពួកគេ។ Zelensky បាននិយាយថា "ខ្ញុំសុំឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្នុងប៉ុន្មានថ្ងៃនេះ មិនត្រូវព្រងើយកន្តើយនឹងស៊ីរ៉ែនប្រកាសអាសន្នពីការវាយប្រហារតាមអាកាសរបស់រុស្សី" លោកបាននិយាយ “នេះគឺជាជីវិតរបស់បងប្អូននិងកូនចៅរបស់អ្នក”។
លោកបានបន្ថែមថា ប្រជាពលរដ្ឋត្រូវបានហាមប្រាមមិនឲ្យចូលទៅក្នុងព្រៃដែលជាកន្លែងធ្លាប់កាន់កាប់ដោយរុស្សី ពីព្រោះមានការគំរាមកំហែងជាខ្លាំងដោយសារគ្រាប់មីន បន្ទាប់ពីពួករុស្សីធ្លាប់នៅទីនោះ។ "ត្រូវតែប្រាកដថាអ្នកគោរពនូវការហាមឃាត់នេះ" Zelensky បានរំលឹកប្រជាពលរដ្ឋ។ ព័ត៌មាននេះបានលេចចេញមក បន្ទាប់ពីពួករុស្សីត្រូវបានចោទប្រកាន់ថារំលោភនូវបទឈប់បាញ់គ្នានៅឯរោងចក្រ Azovstal ដោយបានសម្លាប់ទាហាអ៊ុយក្រែនម្នាក់និងធ្វើឲ្យរងរបួស៦នាក់ផ្សេងទៀត។
លោកបានធ្វើការប្រកាសស្រដៀងគ្នាកាលពីថ្ងៃសុក្រថា នៅពេលដែលលោកបាននិយាយថាលោកមិនអាចនឹងបដិសេធនូវភាពអស់សង្ឃឺមរបស់មេដឹកនាំផ្តាច់ការ Vladimir Putin ដែលនឹងប្រើអាវុធនុយគ្លេអ៊ែរខ្នាតតូច នៅពេលដែលសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែនជាប់គាំង។ បុរសខ្លាំងរបស់រុស្សី បានបង្កើនការវាយលុករបស់គេក្នុងថ្ងៃនេះ ធ្វើការសងសឹកមកលើអ៊ុយក្រែនក្នុងដែលនាវាចម្បាំង Moskwa ត្រូវបានបាញ់ពន្លិចកាលពីថ្ងៃព្រហស្បត៍សប្តាហ៍មុន។
Zelensky បាននិយាយថា យើងមិនគួររង់ចាំរហូតដល់ពេលរុស្សីប្រើអាវុធនុយគ្លេអ៊ែរ យើងត្រូវតែប្រុងប្រៀបចំទុកជាមុន។ រឿងនេះបានលេចចេញមកបន្ទាប់ពីអ្នកនាំពាក្យវិមានក្រឹមឡាំង Dmytry Peskov បានប្រាប CNN នៅក្នុងកិច្ចសម្ភាសន៍មួយថា ទីក្រុងមូស្គូអាចនឹងប្រើអាវុធនុយគ្លេអ៊ែរទៅលើអ៊ុយក្រែនក្នុងករណីដែលមានការគំរាមកំហែង ខណៈដែលកងកំលាំងរុស្សីបង្កើននូវការវាយប្រហារទៅតាមមនោគមន៏វិជ្ជាដើម្បីតំឡើងកម្តៅ ដើម្បីបន្ថយកំដៅដែលជាគោលការណ៍រៀបចំដើម្បីប្រើនុយគ្លេអ៊ែរធុនតូច៕