BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សេរីលង្ការកំពុងតែស្ថិតនៅក្នុងហារនិភ័យខ្វះម្ហូបអាហារ ប្រេង និងអាចធ្លាក់ចូលទៅក្នុងភាពអានាធិបតេយ្យ

ថ្ងៃសៅរ៍, 07 ខែឧសភា 2022 10:44  គុន ច័ន្ទរដ្ឋា

photo_2022-05-07_10-32-17 (1)

SkyNews-

រដ្ឋមន្ត្រីក្រសួងថាមពល Udaya Gammanpila បានចេញនូវការព្រមានបន្ទាប់ពីបានដកចេញពីតំណែងក្នុងការរិះគន់នយោបាយរដ្ឋាភិបាលដែលបានធ្វើឲ្យសេរីលង្ការធ្លាក់ចូលទៅក្នុងភាពក្ស័យធន សេរីលង្ការអាចនឹងធ្លាក់ចូលទៅក្នុងភាពខ្វះប្រេង និងម្ហូបអាហារនៅខែក្រោយ បើយោលទៅតាមអតីតរដ្ឋមន្ត្រីក្រសួងថាមពល។ Udaya Gammanpila ត្រូវបានដកចេញពីតំណែងកាលពីដើមឆ្នាំក្នុងការរិះគន់នយោបាយរដ្ឋាភិបាល។ លោកអតីតរដ្ឋមន្ត្រីបានប្រាប់ Sky News ថាវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់លោកបានឈានចូលទៅដល់ចំណុចចុងក្រោយ ដែលនឹងអាចឈានទៅរកការដួលរលំនៃសេវកម្មកសិកម្មនិងវេជ្ជសាស្ត្រ និងផលិតកម្មឧស្សហកម្មដែលនឹងទៅដល់ភាពអនាធិបតេយ្យ។

លោកបានបញ្ចេញនូវការព្រមានថា មុនពេលដែលលោកប្រធានាធិបតី Gotabaya Rajapaksa ប្រកាសនូវរដ្ឋក្នុងគ្រាមានអាសន្នទូទាំងប្រទេសកាលពីថ្ងៃសុក្រល្ងាច ដែលចូលជាធរមាននៅពាក់កណ្តាលអទ្រ្ទាត។ វាបានលេចចេញមកចំពេលដែលមានការតវ៉ាពាសពេញប្រទេសដែលបានអំពាវនាវឲ្យមានការលាចេញពីតំណែងនៃលោក Rajapaksa ហើយនិងបងប្រុសរបស់លោកដែលជានាយករដ្ឋមន្ត្រី Mahinda ខណៈដែលសេរីលង្ការបានប្រឈមមុខទៅនឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនៅក្នុងពេលថ្មីៗនេះ។

សេចក្តីរបស់រដ្ឋាភិបាលបាននិយាយថាការប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នបានប្រកាសដើម្បីផលប្រយោជន៍នៃសន្តិសុខជាតិនិងសាធារណៈ។ នេះគឺជាលើកទី២ ក្នុងរយៈពេល៥សប្តាហ៍ដែលលោកប្រធានាធិបតីបានប្រកាសរដ្ឋក្នុងគ្រាមានអាសន្ន ដែលធ្វើឲ្យលោកក្តោបយកអំណាចនិងអនុញ្ញាតិឲ្យលោកត្រួតត្រានៃការតវ៉ា។ទង្វើរចុងក្រោយបានលេចចេញមកគឺការធ្វើឲ្យមានការធ្វើកូដកម្មទូទាំងប្រទេសដែលនាំឲ្យមុខជំនួញ និងការដឹកជញ្ជូននៅក្នុងរដ្ឋធានីកូឡុមបូបានបញ្ឍប់ និងបានឃើញនូវប៉ូលីសបានប្រើឡានទឹកហើយនិងឧស្ម័នបង្ហូរទឹកភ្នែកប្រឆាំនឹងបាតុករ។

Gotabaya និង Mahinda Rajapaksa ត្រូវបានរងនូវការចោទប្រកាន់ថាបក្សពួកនិយម និងបានរងនូការស្តីបន្ទោសដោយមនុស្សជាច្រើនសំរាប់វិបត្តិដែលត្រូវបានគេមើលឃើញថាសេរីលង្ការបានប្រើប្រាស់ទុនបម្រុងរូបីយ៍បណ័្ណបរទេស ដែលធ្វើឲ្យរលោះធ្លាក់ចុះបន្តិចម្តងៗរហួតដល់តិចជាង៥០លានដុល្លារ ដែលបន្សល់ទុកឲ្យវាពឺងពាក់ទៅលើធនាគារពិភពលោកនិងអង្គការរូបីយ៍ប័ណ្ណពិភពលោក ឥណ្ឌានិងចិន  សំរាប់តម្រូវការនៃការនាំចូលនូវម្ហូបអាហារ ប្រេង និងឧស្ម័ន។ បងប្អូន Rakjapaksa បានប្រឈមមុខទៅនឹងការតវ៉ាច្រើនជាង១ខែនៅចំពេលដែលមានការខ្វះខាតនូវប្រេងឥន្ធនៈ ថ្នាំពេទ្យនិងម្ហូបអាហារ៕


ថ្ងៃសៅរ៍, 07 ខែឧសភា 2022 10:44  គុន ច័ន្ទរដ្ឋា