ក្រុមអ្នកប្រយុទ្ធអ៊ុយក្រែនដែលកំពុងច្បាំងជាមួយរុស្សីនៅក្នុងរូង នៅក្រោមរោងចក្រស្លដែកក្នុងទីក្រុង Mariopol បដិសេធមិនព្រមធ្វើការដាក់អាវុធចុះចាញ់ ខណៈដែលកំពុងតែរងនូវការបាញ់ប្រហារ និងវាយលុកឥតស្រាកស្រាន្ត។ ប្រពន្ធនៃមេបញ្ជាការម្នាក់បាននិយាយថា ពួកគេបានប្តេជ្ញាបន្តការប្រយុទ្ធរហូតដល់ទីបញ្ចប់។ នៅក្នុងមូលដ្ឋានជាចុងក្រោយរបស់អ៊ុយក្រែន ដែលជាកំពង់ផែយុទ្ធសាស្ត្រនៃទីក្រុងកំពង់ផែ ដែលត្រូវបានខ្ទេចខ្ទាំដោយសារការវាយប្រហារយ៉ាងស្រួចស្រាវ សមរភូមិនេះហាក់ដូចជា មានការអស់សង្ឃឹមកាន់តែខ្លំាងឡើងកាលពីថ្ងៃព្រហស្បតិ៍។ "ពួកគេនឹងមិនចុះញ៉មទេ" Katerina Prokopenko បាននិយាយបន្ទាប់ពីបាននិយាយតាមទូរស័ព្ទទៅកាន់ប្តីរបស់នាង ដែលជាមេបញ្ជាការនៃកងកម្លាំងនៅក្នុងរោងចក្រស្លដែកនោះ “ពួកគេនៅរង់ចាំនូវអម្ភូតហេតុណាមួយ”។ នាងបាននិយាយថា ប្តីរបស់នាង ដែលជាមេបញ្ជាការកងវរសេនាធំ Azov, Denys Prokopenko បានប្រាប់នាងថា លោកនឹងស្រឡាញ់នាងលុះគ្រាអវសាន។ "ខ្ញុំចង់ឆ្កួតនៅពេលដែលបានលឺពាក្យសំដីនេះ វាហាក់ដូចជាពាក្យដែលថាលាហើយ" នាងនិយាយ។
សមរភូមិដែលពោរពេញទៅដោយថ្លុកឈាមបានលេចចេញមកចំពេលដែលមានការកើនឡើងនូវការសន្និដ្ឋានថា លោកប្រធានាធិបតី Vladimir Putin ចង់បង្ហាញប្រជាជនរុស្ស៊ីអំពីជ័យជំនះនៃសមរភូមិ ឬក៏ជាសេចក្តីប្រកាសនៃការកើនឡើងនៃសង្រ្គាម នៅក្នុងថ្ងៃជ័យជំនះដែលនឹងប្រារព្វឡើងនៅថ្ងៃច័ន្ទ។ ថ្ងៃជ័យជំនះគឺជាថ្ងៃឈប់សំរាកដ៏ធំ និងជាថ្ងៃជាតិនិយមនៅក្នុងប្រក្រតីទិនរបស់រុស្សី ដែលប្រារព្ឋនូវជ័យជំនះរបស់សហភាពសូវៀតលើពួក Nazi អាល្លឺម៉ង់។ ប្រហែលជាមានចំនួន២,០០០នាក់ ដែលប៉ាន់ស្មានដោយពួករុស្ស៊ីក្នុងពេលថ្មីៗនេះដែលបានពួននៅក្នុងលេណដ្ឋានរូងក្រោមដីក្នុងរោងចក្រ។
“មានអ្នកប្រយុទ្ធជាច្រើននាក់បានរងរបួស ប៉ុន្តែពួកគេមិនព្រមចុះញ៉ម លោកប្រធានាធិបតីអ៊ុយក្រែន Zelensky បាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍នៅក្នុងសុន្ទរកថាក្នុងពេលយប់ “ពួកគេបានប្រឹងទប់ទល់ទីតាំងរបស់គេ”។ លោកបាននិយាយថាគេបានប្រឹងទប់ទល់នូវការជំលៀសជនស៊ីវិលដែលនៅសល់”។ "យើងអាចស្រមៃថានេះគឺជាស្ថាននរក និងមានកូនក្មេងជាច្រើន" លោកបាននិយាយ "ការផ្លោងជាប្រចាំមានរយៈពេលច្រើនជាង២ខែ ការទម្លាក់គ្រាប់បែកជាប្រចាំនិងការស្លាប់ជាបន្តបន្ទាប់"៕