AP-
អាមេរិកបាននិយាយថាខ្លួនបានផ្តល់នូវព័ត៌មានចារកម្មអំពីទីកន្លែងនៃនាវាចម្បាំង Moskva មុនពេលមានការបាញ់ប្រហារពន្លិចនាវាចម្បាំងរុស្សី ដែលជាឧប្បទ្ទវហេតុនៃការបរាជ័យរបស់យោធារុស្សី។ មន្ត្រីសហរដ្ឋអាមេរិកម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ុយក្រែនតែម្នាក់ឯងបានសំរេចចិត្តបាញ់សំដៅនិងពន្លិចនាវាចម្បាំងរុស្សីនៅក្នុងសមុទ្ទខ្មៅដោយប្រើមីស៊ីលប្រឆាំងនាវារបស់ខ្លួន ដែលនាវានោះបានវាយប្រហារមកលើកោះរបស់អ៊ុយក្រែនពីសមុទ្ទ។ សហរដ្ឋអាមេរិកបានផ្តល់នូវព័ត៌មានចារកម្មជាបន្តបន្ទាប់ដែលរួមបញ្ចូលទាំងទីតាំងរបស់នាវាទាំងនោះ មន្ត្រីបាននិយាយ ដែលសុំមិនបញ្ចេញឈ្មោះនិងនិយាយក្នុងលក្ខ័ណអនាមិក។
រដ្ឋការរបស់លោក Biden បានបង្កើននូវការចែករំលែកជាមួយអ៊ុយក្រែនរួមទាំងការដឹកជញ្ជូនអាវុធនិងមីស៊ីលដើម្បីរុញច្រានការឈ្លានពានរបស់រុស្សី។ ការបញ្ចេញនូវការគាំទ្ររបស់អាមេរិកក្នុងការវាយប្រហារទៅលើនាវាចម្បាំង Moskva របស់រុស្សី បានលេចចេញមកខណៈដែលសេតវិមានដែលស្ថិតនៅក្រោមសម្ពាធរបស់គណបក្សសាធារណរដ្ឋដើម្បីឲ្យធ្វើការងារបន្ថែមទៀតក្នុងការគាំទ្រការតស៊ូរបស់អ៊ុយក្រែន និងក្នុងខណៈដែលការស្ទាបស្ទង់មតិដែលចោទជាសំណួរថា តើលោកប្រធានាធិបតី Joe-Biden តើមានភាពស្វិតស្វាញខ្លាំងក្លាគ្រប់គ្រាន់ជាមួយរុស្សីដែរឬទេ? ។
ចាប់តាំងពីលោកប្រធានាធិបតី Vladimir Putin បានបញ្ជាឲ្យធ្វើការឈ្លានពាននៅក្នុងខែកុម្ភៈ សេតវិមានបានព្យាយាមធ្វើការថ្លឹងថ្លែងក្នុងការគាំទ្រអ៊ុយក្រែន ដែលជាសម្ព័ន្ធមិត្តប្រជាធិបតេយ្យមិនមែនធ្វើត្រឹមតែអ្វីមួយដែលគេមើលទៅឃើញថាជាការបង្ករសង្រ្គាមដោយផ្ទាល់ជាមួយ Putin នឹងសម្ព័ន្ធមិត្ត NATO តែប៉ុណ្ណោះទេ ខណៈដែលសង្រ្គាមបានបន្តឆាបឆេះ សេតវិមានបានបង្កើននូវការគាំទ្រខាងយោធានិងចារកម្ម ពេលខ្លះបានកំណត់នូវការដកថយឬក៏បន្ថែមចំពោះកងទ័ពនិងសព្វាវុធដោយបានប្រាប់អ៊ុយក្រែនអំពីសក្តានុពលនៃមុខព្រួញរបស់កងទ័ពរុស្សី។
មន្ត្រីដែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថាសហរដ្ឋអាមេរិកមិនបានដឹងអំពីផែនការរបស់អ៊ុយក្រែនក្នុងការវាយប្រហារទៅលើនាវាចម្បាំងរបស់អ៊ុយក្រែននោះទេ បន្ទាប់ពីក្រោយមកគេបានទទួលព័ត៌មានមកថាមានការវាយប្រហារទៅលើនាវាចម្បាំង Moskwa របស់រុស្សី។ កាសែត NBC ជាអ្នករាយការណ័មុនគេអំពីតួរនាទីរបស់អាមេរិកក្នុងការវាយប្រហារនាវានោះ។ ព័ត៌មានរួមគ្នារបស់អ៊ុយក្រែនថាយើងនិងដៃគូរបានផ្តល់នូវព័ត៌មានចារកម្មដែលពួកគេផ្ទាល់បានប្រមូលនឹងបន្ទាប់មកបានសំរេចចិត្តថានឹងចាត់វិធានការណ៍ដោយខ្លួនឯង។