BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋាភិបាល បើកការដ្ឋានសាងសង់មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត

ថ្ងៃព្រហស្បតិ៍, 05 ខែឧសភា 2022 11:11  លាង ឡា

2022-05-05 11.08.03 (1)

កំពត៖ មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត ដែលជាកំពង់ផែទឹកជ្រៅ នៅខេត្តកំពត ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែឧសភា ឆ្នាំ២០២២។

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋាន បានចាត់ទុកការសាងសង់ មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតនៅក្នុងខេត្តកំពត និងប្រទេសកម្ពុជា។

លោកថ្លែងថា គម្រោងនេះ ជាគម្រោងដ៏ធំទីមួយលំដាប់អន្តរជាតិ ក្រោមការវិនិយោគដោយក្រុមហ៊ុនឯកជនក្នុងស្រុក ដែលនឹងបំពេញបន្ថែមទៅលើតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ដែលអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបានផងដែរ។

2022-05-05 11.08.21

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងដែរថា គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត នឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ ដែលនឹងជួយប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

លោកឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត នឹងផ្តល់ឱកាសការងារដោយផ្ទាល់ និងដោយប្រយោលជូនប្រជាពលរដ្ឋប្រមាណ ១០,០០០កន្លែង នៅពេលគម្រោងវិនិយោគនេះ ត្រូវបានសាងសង់រួច និងដាក់ឱ្យដំណើរការនាពេលខាងមុខ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា  គម្រោងវិនិយោគនេះ មានផែនការអនុវត្តជា៣ដំណាក់កាល ជាមួយនឹងដើមទុនវិនិយោគសរុបប្រមាណ ១,៥០០លានដុល្លារអាមេរិក និងលើផ្ទៃដីប្រមាណ៦០០ហិកតា។

លោកបានបញ្ជាក់ដែរថា ទីតាំងកំពង់ផែពហុបំណងនេះ មានជម្រៅទឹកប្រមាណ ១៥ម៉ែត្រ នឹងអាចឱ្យនាវាចំណុះ១០០.០០០ តោន អាចចូលចតបាន៕

2022-05-05 11.08.15

2022-05-05 11.08.10


 


ថ្ងៃព្រហស្បតិ៍, 05 ខែឧសភា 2022 11:11  លាង ឡា