Council Foreign relations-
កិច្ចព្រមព្រៀងសន្តិសុខថ្មីៗរវាងចិននិងកោះសូឡូម៉ុង បានរាលដាលនូវការព្រួយបារម្ភក្នុងចំណោមសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអំពីវត្តមាននៃកងនាវារបស់ចិននៅក្នុងមហាសមុទ្ទប៉ាស៊ីហកវីកដែលជាដែនទឹកយុទ្ធសាស្ត្រដ៏សំខាន់។ ក្នុងការឆ្លើយតប ទីក្រុងវ៉ាស៊ីនតោនគួរតែបង្កើននូវការទូតនៅក្នុងសមុទ្ទប៉ាស៊ីហ្វីកខាងត្បូង។ កិច្ចព្រមព្រៀងសន្តិសុខក្នុងកិច្ចសហការណ៍ទ្វេរភាគីបានចុះហត្ថលេខាក្នុងខែមេសាបានឆ្លុះបញ្ចាំងនូវទំនាក់ទំនងដ៏យូរលង់ជាមួយនឹងការកើនឡើងនៃឥទ្ធិពលនៅក្នុងសមុទ្ទប៉ាស៊ីហ្វីកខាងត្បូង។
ចាប់តាំងពីលោកប្រធានាធិបតី Xi បានឡើងកាន់អំណាច រដ្ឋាភិបាលចិនបានបង្កើននូវដៃគូរការទូតជាយុទ្ធសាស្ត្រទ្វេរមួយជា២នៅក្នុងតំបន់។ ប្រទេសចំនួន៨នៅក្នុងតំបន់គឺជាដៃគូរយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់ចិន ដែលជាចំណាត់ថ្នាក់ដៃគូរវិស័យការទូតរបស់ចិននៅក្នុងតំបន់។ មន្ត្រីជាន់ខ្ពស់ចិនជាញឹកញាប់បានទៅធ្វើទស្សនកិច្ចនៅក្នុងតំបន់ ដែលលោក Xi បានចូលរួមក្នុងកិច្ចប្រជុំកំពូលនៅឆ្នាំ ២០១៤និង២០១៨។ ពង្រាងនៃកិច្ចព្រមព្រៀងរវាងចិននិងកោះសូឡូម៉ុងបានផ្តោតទៅលើការបង្កើនសមត្ថភាពសន្តិសុខជាតិ។
វាក៏មានការរួមបញ្ចូលនូវកិច្ចសហបរតិបត្តិការណ៍ជំនួយមនុស្សធម៌ ការឆ្លើយតបទៅនឹងមហន្តរាយនិងការខិតខំប្រឹងប្រែងថែររក្សារនូវរបៀបរៀបរយ នៅក្នុងកន្លែងផ្សេងទៀត។ កថាខណ្ឌនៅក្នុងកិច្ចព្រមព្រៀងបាននិយាយថាចិនអាច នឹងធ្វើឲ្យនាវាទៅធ្វើទស្សនកិច្ច ក្នុងការផ្លាស់ប្តូរជួសជុលនិងឈប់សំចតនៅក្នុងកោះសូឡូម៉ុង និងអាចបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសនេះដើម្បីការពារនូវសុវត្តិភាពនៃបុគ្គលិកចិននិងគំរោងធំៗ។ រឿងនេះវាបណ្តាលឲ្យមានការព្រួយបារម្ភនៅក្នុងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តនៅក្នុងតំបន់ដែលចិនអាចបញ្ជូនកងទ័ពចូលទៅក្នុងកោះសូឡូម៉ុងដើម្បីរៀបចំនូវមូលដ្ឋានយោធាអចិន្ត្រៃយ៍នៅទីនោះដែលមានចម្ងាយតិចជាង២,០០០គ.ម. ពីអូស្រ្តាលី។
ចិនបានមានការពាក់ព័ន្ធជាមួយសមុទ្ទប៉ាស៊ីហ្វីកខាងត្បូងអស់ច្រើនជាង៣ទសវត្សរ៍តាមរយៈវេទិការតំបន់. ចិនបានបានផ្តល់ប្រហែលជា១លានដុល្លារជារៀងរាល់ឆ្នាំទៅឲ្យលេខាធិការដ្ឋាននៃវេទិការការអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការណ៍សេដ្ឋកិច្ច (EDCF)។ នៅក្នុងឆ្នាំ២០២០ ចិនបាផ្តល់ជាមូលនិធីក្នុងការគាំទ្រជាថវិការចំនួន១,៩លានដុល្លារអាមេរិកក្នុងការឆ្លើយតបទៅនឹងជម្ងឺកូវីដ-19 នៅក្នុងតំបន់។ កាលពីឆ្នាំទៅ ចិននិងប្រទេសនៅក្នុងកោះក្នុងសមុទ្ទប៉ាស៊ីហ្វីកបានជួបប្រជុំនៃរដ្ឋមន្ត្រីក្រសួងការបរទេសនិងបានប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការណ៍នៅក្នុងតំបន់។