BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហេតុអ្វីបានជាថ្ងៃទី៩ ខែឧសភា ជាថ្ងៃដ៏ធំសំរាប់រុស្សី និងតើការប្រកាសសង្រ្គាមនឹងមានន័យអ្វីខ្លះ?

ថ្ងៃពុធ, 04 ខែឧសភា 2022 15:18  គុន ច័ន្ទរដ្ឋា

រុស្សីបានបើកការឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ប៉ុន្តែលោកប្រធានាធិបតី Vladimir Putin បានទទូចថាកងទ័ពរបស់លោកអនុវត្តិន៍នូវប្រតិបត្តិការយោធាពិសេសជំនួសនៃការប្រកាសសង្រ្គាម។ ទោះបីជាយ៉ាងណាក៏ដោយមន្ត្រីលោកខាងលិច និងអ្នកវិភាគជឿថាអាចផ្លាស់ប្តូរថ្ងៃទី៩ ខែឧសភាដែលជាថ្ងៃនិមិ្មត្តរូបរបស់រុស្សីជាមួយ នឹងការប្រកាសជាផ្លូវការនៃសង្រ្គាមដែលនឹងក្រាលផ្លូវសំរាប់ Putin ដើម្បីយុទ្ធនាការរបស់លោក។ ថ្ងៃទី៩ ខែឧសភា ដែលគេស្គាល់ថាជាថ្ងៃជ័យជំនះនៅក្នុងប្រទេសរុស្សី ដើម្បីប្រារព្ធថ្ងៃបំបាក់ពួក Nazis ក្នុងឆ្នាំ១៩៤៥។

vladimir-putin-1-5886751-1651602591968

វាជាថ្ងៃដែលគេប្រារព្ធនូវព្យុះហយាត្រាយោធាក្នុងទីក្រុងមូស្គូ និងមេដឹកនាំរុស្សីដែលជាប្រពៃណីឈរនៅលើផ្នូរបស់ Volodymyr Lenin នៅក្នុងទីលានក្រហមដើម្បីសង្កេតមើលវា។ "ថ្ងៃទី៩ ត្រូវបានគេរៀបចំឡើងដើម្បីបង្ហាញនូវហ្វូងមនុស្សនៅក្នុងប្រទេស ដើម្បីគំរាមកំហែងដល់ក្រុមប្រឆាំងនិង ដើម្បីធ្វើឲ្យក្រុមផ្តាច់ការសប្បាយចិត្តក្នុងពេលនោះ" James Nixey បាននិយាយ ដែលជានាយកនៃកម្មវិធីអឺរ៉ុប-រុស្ស៊ីនៅវិមាន Chatham បានប្រាប់ CNN ។

russian-military-perform-victory-day-parade-runthrough_c6319f20-b5d3-11ea-b8d7-dab47869eae4

មន្ត្រីលោកខាងលិចបានជឿជាក់ជាយូរមកហើយថា Putin នឹងប្រើប្រាស់នូវឥទ្ធិពលដែលជានិមិ្មត្តរូបដ៏សំខាន់នេះ និងតម្លៃការឃោសនានៃថ្ងៃនោះ ដើម្បីប្រកាសទាំងជ័យជំនះទាំងនៅអ៊ុយក្រែន ដែលជាការកើនឡើងនៃភាពចម្រូងចម្រាស់ឬក៏ទាំង២។ លោកប្រធានាធិបតីរុស្សីបានសម្លឹងមើលនូវនិមិ្មត្តរូបនិយម បានរៀបចំនូវការឈ្លានពានមកលើអ៊ុយក្រែន បន្ទាប់ពីថ្ងៃដែលគេហៅថាអ្នកការពារមាតុភូមិដែលជាថ្ងៃដ៏សំខាន់មួយទៀតរបស់រុស្សី។ Putin មានជម្រើសជាច្រើននៅលើតុ បើយោលទៅតាម Oleg Ignatov អ្នកវិភាគជាន់ខ្ពស់សំរាប់រុស្សីនៅក្នុងក្រុមវិបត្តិសំរាប់រុស្សី។

62717fef066b0.image

“ការប្រកាសសង្រ្គាមវាជាសេណារីយ៉ូដ៏ស្វិតស្វាញមួយ” លោកបាននិយាយ។ ទន្ទឹមគ្នានោះដែរ លោកប្រធានាធិបតី Volodymyr Zelensky ដែលមិនបានប្រកាស សង្រ្គាមជាផ្លូវការជាមួយរុស្សី បានដាក់ចេញនូវច្បាប់អាជ្ញាសឹកនៅក្នុងអ៊ុយក្រែននៅពេលដែលរុស្សីឈ្លានពានបានចាប់ផ្តើមក្នុងខែកុម្ភៈ។ ជម្រើសផ្សេងទៀតរបស់សំរាប់ Putin គឺអនុមត្តិនូវច្បាប់កំណែនទូទៅរបស់រុស្សី ដែលនឹងអាចយកមកប្រើប្រាស់ជាទូទៅ ឬក៏ផ្នែកខ្លះនៅក្នុងកំណែនយោធា ក្នុងករណីដែលមានការឈ្លានពានមកលើសហព័ន្ធរុស្សី៕


ថ្ងៃពុធ, 04 ខែឧសភា 2022 15:18  គុន ច័ន្ទរដ្ឋា