មេដឹកនាំនៃប្រទេសជប៉ុននិងថៃបានប្រកាសកាលពីថ្ងៃច័ន្ទ នូវកិច្ចព្រមព្រៀងប្រទេសថ្មីមួយក៏ដូចជា ផែនការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈដែលនាយករដ្ឋមន្ត្រីជប៉ុន Fumo Kishida បានប្រឹងប្រែងពង្រឹងនូវជើងចុងក្រោយក្នុងដំណើរទស្សនកិច្ច៣ប្រទេសនៅប្រជាជាតិអាស៊ីប៉ែកអាគ្នេយ៍។ កិច្ចព្រមព្រៀងនឹងសម្រួលក្នុងការបញ្ជូននូវបច្ចេកវិទ្យាសង្រ្គាមពីជប៉ុនមកថៃ ដែលជាប្រទេសដែលធំជាងគេក្នុងតំបន់ និងប្រកបទៅដោយសម្ភារៈយោធាទំនើប និងមានប្រវត្តិទំនាក់ទំនងដ៏យូរលង់ជាមួយសហរដ្ឋអាមេរិក។
"នេះនឹងជួយពង្រីកនូវការការពារជាតិ និងគាំទ្រវិនិយោគពីជប៉ុននៅក្នុងសកម្មភាពនេះ ដែលជាគោលបំណងដ៏សំខាន់របស់សំរាប់ថៃ" នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចារ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលបានអាននៅក្បែរលោក Kishida។ ប្រាយុទ្ធបាននិយាយថា លោកបានពិភាក្សារអំពីការរីកចម្រើន និងចរន្តនៃការផ្គត់ផ្គង់នឹងពង្រឹងនូវភាពជាដៃគូរសេដ្ឋកិច្ចចំនូន៥ឆ្នាំជាមួយជប៉ុន ដែលជាដៃគូរសេដ្ឋកិច្ចដ៏ធំជាងគេ។ អាស៊ីអាគ្នេយ៍ជាតំបន់ដ៏សំខាន់រាប់សិបឆ្នាំមកហើយរបស់ជប៉ុន ដែលបានទទូលនូវកេរ្តិ៍ឈ្មោះដ៏ធំផ្នែកឧស្សាហកម្ម ចេញពីហេដ្ឋារចនាសម្ព័ន្ធ យានជំនិះ និងអេឡិកត្រូនិក។
តំបន់នេះនៅតែជាសមរភូមិរវាងសហរដ្ឋអាមេរិក និងជប៉ុនដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធនិងគូរប្រជែងចិន ដែលជាដៃគូរពាណិជ្ជកម្មដ៏ធំជាងគេក្នុងអាស៊ីអាគ្នេយ៍។ នៅក្នុងទស្សនកិច្ចរយៈពេល៣ថ្ងៃ Kishida បានធ្វើទស្សនកិច្ចនៅវៀតណាមនិងឥណ្ឌូណេស៊ី ជាកន្លែងដែលក្រុមហ៊ុនជប៉ុននៅតែមានវត្តមានដ៏ធំ។ ក្នុងនាមជាមេដឹកនាំអាស៊ីតែមួយដែលជាសមាជិកនៃ G-7 Kishida បានពិភាក្សាអំពីការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែនក្នុងអម្លុងពេល ដែលលោកធ្វើទស្សនកិច្ចទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ដែលមានតែប្រទេសសឹង្ហបុរីមួយប៉ុណ្ណោះដែលបានចូលរួមប្រឆាំងនឹងទណ្ឌកម្មលើទីក្រុងមូស្គូ។
៩ប្រទេសនៃប្រទេសអាស៊ីអាគ្នេយ៍បានគាំទ្រសេចក្តីសំរេចរបស់អ.ស.បនៅក្នុងខែមិនាថ្កោលទោសការឈ្លានពាន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Kishida បានគាំទ្រប្រាយុទ្ធក្នុងការគាំទ្រ "ខ្ញុំយល់ស្របទៅនឹងលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចារ ថានៅក្នុងតំបន់ណាមួយដែលមានការរំលោភទៅលើអធិបតេយ្យភាពនិងបូរណភាពដែនដីឬក៏មានការផ្លាស់ប្តូរជាឯកតោភាគីចំពោៈស្ថានការណ៍បច្ចុប្បន្នដោយប្រើកំលាំងគឺមិនអាចអនុគ្រោះឲ្យបានទេ" លោកនិយាយ៕