BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នាយករដ្ឋមន្រ្តី អំពាវនាវកុំឱ្យមានអំពើហិង្សា នៅថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់

ថ្ងៃអង្គារ, 03 ខែឧសភា 2022 10:38  លាង ឡា

2022-05-03 10.32.24

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវសុំកុំឱ្យកើតមាននូវអំពើហិង្សាណាមួយកើតឡើង នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងធ្វើឡើងនៅខែមិថុនា ឆ្នាំ២០២២ខាងមុខ។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាល ជាមួយសិស្សប្រលងជាប់និទ្ទេស A នៅសាលសន្និសីទ និងពិព័រណ៍ជ្រោយចង្វារ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សុំឱ្យការបោះឆ្នោតក្នុងប្រទេស ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ កុំឱ្យមានអំពើហិង្សាណាមួយកើតឡើង ទោះក្នុងរូបភាពណាក៏ដោយ។

សម្តេចតេជោ មានប្រសាសន៍លើកឡើងថា ការប្រគួតប្រជែងធ្វើឡើងក្នុងដំណើរការប្រជាធិបតេយ្យធម្មតា និងមិនមែនការកាប់សម្លាប់គ្នាយកឈ្នះ យកចាញ់នោះទេ ខណៈអ្វីដែលរាជរដ្ឋាភិបាលចង់បាន គឺសុវត្ថិភាព និងបរិយាកាសនយោបាយ ដ៏ល្អប្រសើរសម្រាប់ដំណើរការប្រជាធិបតេយ្យក្នុងការបោះឆ្នោត។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ដោយមានគណបក្សនយោបាយ ចំនួន១៧បានចុះបញ្ជី និងមានបេក្ខជនសរុប ចំនួនជាង៧ម៉ឺននាក់។

សូមបញ្ជាក់ដែរថា នាពេលថ្មីៗនេះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានត្រៀមកម្លាំងប្រជាការពារ ប្រមាណ១ម៉ឺននាក់ ដើម្បីជួយដល់កិច្ចការងារបោះឆ្នោត។

កម្លាំងប្រជាការពារទាំងអស់ ត្រូវបានផ្តល់អាទិភាព ក្នុងការបណ្តុះបណ្តាលលើកិច្ចការងារនេះពីសំណាក់អាជ្ញាធរ និងគណៈកម្មាការរៀបចំកាបោះឆ្នោត នៅតាមរាជធានីខេត្ត ដើម្បីធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពគ្រប់ដំណាក់កាល នៃដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដោយត្រូវធានាបរិយាកាសស្ងប់ស្ងាត់ គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងគ្មានអំពើហិង្សា អព្យាក្រិត្យ សេរី ត្រឹមត្រូវ យុត្តិធម៌ សុវត្ថិភាព៕

2022-05-03 10.32.29


 


ថ្ងៃអង្គារ, 03 ខែឧសភា 2022 10:38  លាង ឡា