DW-
មេដឹកនាំព្រឹទ្ធសភាសម្លេងភាគច្រើន Chuck Schumer សង្ឃឹមថាកញ្ចប់ជំនួយក្នុងគ្រាមានអាសន្នអាចនឹងត្រូវបានបោះឆ្នោតពេញអង្គនៅអាទិត្យក្រោយ។ រុស្សីបានរៀបចំប្រព័ន្ធអាំងទែរណែតក្នុងការកាន់កាប់ Kherson តាមរយៈរុស្សី ក្រុមស្រាវជ្រាវមួយបាននិយាយ ។ ក្រុមប្រឹក្សារក្រុង Mariupol បាននិយាយនៅលើ Facebook ថាការជំលៀសនឹងបន្តទៀតនៅថ្ងៃអង្គារ។ ”ជាមួយនឹងការគាំទ្រនៃ អ.ស.ប. និងអង្គការកាកបាទក្រហមកម្ពុជា ការជំលៀសប្រជាពលរដ្ឋត្រូវបានយល់ព្រមនៅថ្ងៃស្អែក” ក្រុមប្រឹក្សារក្រុងបានសរសេរ។
នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Boris Johnson មានផែនការនឹងប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់សភាអ៊ុយក្រែន ដែលថាប្រទេសរបស់លោកនឹងផ្តល់នូវជំនួយយោធាបន្ថែមទៀតចំនួន៣៧៦លានដុល្លារអាមេរិកដល់អ៊ុយក្រែន។ សេចក្តីថ្លែងការណ៍របស់ Johnson វាជាលើកទី១ទៅកាន់សភាអ៊ុយក្រែនចាប់តាំងពីការឈ្លានពានរបស់រុស្សីមកលើអ៊ុយក្រែនចាប់តាំងពីថ្ងៃទី២៤ខែកុម្ភៈ។នៅក្នុងសុន្ទរកថារបស់លោក លោកមានផែនការនឹងបញ្ជាក់ថា "នៅពេលដែលប្រទេសរបស់ខ្ញុំប្រឈមទៅនឹងការគំរាមនៃការឈ្លានពាននៅក្នុងសង្រ្គាមលោកលើកទី២ សភារបស់យើងបន្តប្រជុំនៅក្នុងពេលដែលមានទំនាស់"។
ជំនួយជាកញ្ចប់នៃក្រសួងការពារប្រទេសអង់គ្លេសនឹងរួមបញ្ចូលនូវសម្ភារៈសង្គ្រាមបច្ចេកវិទ្យា ប្រព័ន្ធប្រឆាំងអាគុយរ៉ាដា ប្រដាប់ធ្វើឲ្យគាំងGPS ដ្រូន និងកែវឆ្លុះនៅពេលយប់។ លោកប្រធានាធីបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយនៅក្នុងសុន្ទរកថាតាមវីឌីអូក្នុងពេលយប់ថា "ក្មេងប្រុសអាយុ១៤ឆ្នាំបានស្លាប់និងក្មេងស្រីអាយុ១៧ឆ្នាំបានរងរបួសនៅពេលដែលមីស៊ីលមួយគ្រាប់បានធ្លាក់នៅ Odessa ទីក្រុងកំពង់ផែខាងត្បូង។ តើក្មេងទាំងអស់នេះនិងទីស្នាក់អាស្រ័យរបស់សិស្សបានគំរាមកំហែងអ្វីដល់រដ្ឋរបស់រុស្សី ?"។
សហរដ្ឋអាមេរិកបានព្រមានថាទីក្រុងមូស្គូមានផែនការនឹងភ្ជាប់ផ្នែកភាគខាងកើតរបស់អ៊ុយក្រែន ជាពិសេសតំបន់ Luhansk និង Donetsk បន្ទាប់ពីរុស្សីបានបរាជ័យក្នុងការរដ្ឋធានីអ៊ុយក្រែនគឺទីក្រុង Kyiv។ Michael Carpenter ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសន្តិសុខនិងកិច្ចសហប្រតិបត្តការណ៍អឺរ៉ុប (OSCE) បាននិយាយថា "រុស្សីមានផែនការនឹងរៀបចំឲ្យមានការធ្វើប្រជាមតិនៅពេលណាមួយនៅក្នុងពាក់កណ្តាលខែឧសភា"។ លោកបានបន្ថែមទៀតថា រុស្សីក៏នឹងមានផែនការផងដែរសំរាប់តំបន់ Kherson ។ Carpenter បានប្រាប់អ្នកយកពត៌មាននៅក្នុងទីក្រុងវ៉ាស៊ិនតោនថា អាមេរិកជឿជាក់ថា “របាយការណ៍នេះគួរឲ្យជឿជាក់បាន”។