នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ជាម ប៉េអា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងជាសមាជិកគ5 និងលោកបណ្ឌិត លី រិទ្ធ អនុប្រធានក្រុមការងារជួយឃុំព្រៃដើមថ្នឹង ព្រមទាំងលោកនួន ថូ ប្រធានក្រុមប្រឹក្សាស្រុក និងរដ្ឋបាលឃុំព្រៃដើមថ្នឹង បានចុះត្រួតពិនិត្យ និងគាំទ្រសម្របសម្រួលការងារអំពីសកម្មភាពផ្តល់សេវាអភិវឌ្ឍន៍មូលដ្ឋានចំនួន6នៅមូលដ្ឋានឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែងរួមមាន៖
១. សម្របសម្រួលកិច្ចប្រជុំរៀបចំគណៈបញ្ជាការ យុទ្ធនាការឃោសនាបោះឆ្នោតឃុំព្រៃដើមថ្នឹងដែលមានវត្តមានចូលរួមចំនួន ៧៥នាក់ ស្រី៣០នាក់ ដើម្បីរៀបចំនិងកំណត់អាទិភាពនៃផែនការសកម្មភាពយុទ្ធនាការបោះឆ្នោតឃុំ
២. ចុះពិនិត្យ និងគាំទ្រការជួសជុលផ្លូវក្រាលក្រួសក្រហមប្រវែង ២៥០ម និងទទឹង6ម ស្ថិតនៅក្នុងភូមិដើមថ្នឹងទី2
៣. ចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលសាងសង់គេហដ្ឋានថ្មីចំនួន9គ្រួសារគាំទ្រថ្នាំបៀកជញ្ជាំង។
៤. បានបំពាក់ខោអាវប្រជាការពារនៅឃុំព្រៃដើមថ្នឹងចំនួន 20នាក់
៥. ចុះសួរសុខទុក្ខគ្រួសារដែលរង់គ្រោះដោយការបាក់ស្រុតផ្ទះនៅភូមិព្រៃដើមថ្នឹងទី3 ចំនួន 1គ្រួសារ គាំទ្រសំភារះនិងថវិកា
៦. បានចូលរួម និងគាំទ្រដាំកូនឈើជាមួយសិស្សានុសិស្សនៅក្នុងស្នាក់ការគណបក្សស្រុកស៊ីធរកណ្ដាល ចំនួន ៣០០ដើម ដែលសកម្មភាពទាំងអស់នេះបានការចូលរួមថវិកាឧបត្ថម្ភពីឯកឧត្តម កង សុខន ប្រធានក្រុមការងារជួយស្រុកស៊ីធរកណ្តាល និងក្រុមការងារសរុបចំនួន ៧.៥៦០.០០០រៀល៕