BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ.ស.ប.ត្រូវបានរារាំងមិនឲ្យបញ្ជូនជំនួយទៅឲ្យជនភៀសខ្លួន ដែលដាច់បាយនៅអ៊ុយក្រែន

ថ្ងៃចន្ទ, 02 ខែឧសភា 2022 15:52  គុន ច័ន្ទរដ្ឋា

 

Guterres-in-Borogyanka-800x450

មន្ត្រីអ.ស.ប.ត្រូវបានរារាំងមិនឲ្យចូលទៅក្នុងទីក្រុងដែលត្រូវឡោមព័ទ្ធដូចជា Mariupol, Mykolaiv និង Kherson ធ្វើឲ្យមានការកើនឡើងនូវការព្រួយបារម្ភនូវការដាច់ពោះនៅក្នុងទីក្រុងនៃប្រទេសអ៊ុយក្រែន ដែលត្រូវបានបំផ្លាញដោយការឈ្លានពានរបស់រុស្សី។ បើយោងទៅតាមប្រធានកម្មវិធីម្ហូបអាហារពិភពលោក David Beasley ដែលបានប្រាប់អ្នកកាសែត CBS ៦០នាទី Scott Pelley នៅក្នុងកិច្ចសម្ភាសន៍ដែលបានផ្សាយកាលពីថ្ងៃអាទិត្យថា ការដែលប្រកែកមិនឲ្យចូលទៅដល់ជនស៊ីវិលនៅផ្នែកខាងកើតនៃអ៊ុយក្រែន ដើម្បីទទួលបាននូវម្ហូបអាហារ វាជារឿងមួយខុសឆ្គងខ្លាំងមែនទែន។

pelley បានសួរ Beasley នៅក្នុងកិច្ចសម្ភាសន៍នៅក្នុងទីក្រុងកំពង់ផៃនៃសមុទ្ទខ្មៅនៅទីក្រុង Odessa ថាតើមានមនុស្សប៉ុន្មននាក់នឹងអត់បាយដាច់ពោះស្លាប់នៅក្នុងអ៊ុយក្រែន “អ្នកអាចសន្មត់ថា មនុស្សរាប់លាននាក់កំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ក្នុងពេលនេះ” Beasley បានឆ្លើយ។ “ហេតុអ្វីបានជាអ្នកបដិសេធចំពោះជនរងគ្រោះដែលគ្មានកំហុស នូវចំណីអាហារដែលគេមិនមែនជាអ្នកប្រយុទ្ធ?” Basley បានសួរ។ អ.ស.ប.កំពុងរៀបចំនូវកម្មវិធីជំនួយម្ហូបអាហារនៅក្នុងទីក្រុងជាច្រើនរួមទាំង Odessa ដែលស្ថិតក្រោមការវាយប្រហារផងដែរពីយន្តហោះរបស់រុស្សី។

61147592_303

Beasley បាននិយាយថាគេបានចូលទៅដល់ប្រជាពលរដ្ឋចំនួន២លាននាក់រួចហើយ “យើងសង្ឃឹមថានឹងឡើងទៅដល់៤លាននាក់នៅក្នុងសប្តាហ៍ខាងមុខ និង ៦លាននាក់នៅឆ្ងាយពីនោះទៀត” លោកបាននិយាយថា វាអាស្រ័យទៅលើរឿង២គឺ លុយនិងការចូលទៅដល់ប្រជាពលរដ្ឋ។ Beasley បាននិយាយថាកាលពីខែមុន មិនមានបញ្ហាអ្វីនោះទេ” រុស្សីបានប្រើម្ហូបអាហារជាអាវុធនៃសង្រ្គាមក្នុងអ៊ុយក្រែន។ ក្នុងអំឡុងពេលនៃកិច្ចសម្ភាសន៍ជាមួយ Pelley Beasley បានបញ្ជាក់ថា អ៊ុយក្រែនគឺជាកន្លែងផលិតនំប័ុងនៃពិភពលោក ដែលមានចំណីអាហារគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់មនុស្សចំនួន៤០០លាននាក់។ 

_123399504_gettyimages-1238720000

អគ្គលេខាធិការនៃអ.ស.ប. Antonio Guterres កាលពីខែមុនបានទៅធ្វើទស្សនកិច្ចនៅអ៊ុយក្រែន និងរុស្សីក្នុងការខិតខំប្រឹងប្រែង ដើម្បីជួយជនស៊ីវិលគេចចេញពីសង្រ្គាម និងអ្នកដែលបានជាប់នៅក្នុងទីក្រុងអ៊ុយក្រែន ដែលត្រូវបានឡោមព័ទ្ធ ដែលប្រជាពលរដ្ឋមានកំរិតក្នុងការមានទឹកស្អាត អគ្គីសនី និងម្ហូបអាហារ។ លោកប្រធានាធិបតី Volodymyr Putin បានផ្តោតលើការពារការឈ្លានពានរបស់កងកម្លាំងរបស់លោកក្នុងអំឡុងពេលជួបជាមួយនឹងលោក Guterres នៅក្នុងទីក្រុងមូស្គូ ដោយបានបដិសេធចំពោះការប្រព្រឹត្តិនូវរឿងចម្រូងចម្រាស់ដូចជា ការផ្តោតមុខព្រួញទៅលើជនស៊ីវិល៕

image1170x530cropped

 


ថ្ងៃចន្ទ, 02 ខែឧសភា 2022 15:52  គុន ច័ន្ទរដ្ឋា