Europe-
អ៊ុយក្រែននិងរុស្សីបានចោទប្រកាន់គ្នាទៅវិញទៅមកនៅលើការជជែកគ្នាដែលរញ្ជួញដើម្បីបញ្ចប់សង្រ្គាមមួយ ដែលឥឡូវនេះបានឈានចូលទៅដល់ខែទី៣ ខណៈដែលរុស្សីបានសញ្ជឺងគិតនៅភាគខាងកើតនៃប្រទេស ហើយសមាជិកសភារបស់សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តបញ្ជូននូវអាវុធដ៏ច្រើនមហិមារនិងថ្មីៗមកដល់អ៊ុយក្រែន។ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Sergei Lavrov នៅក្នុងការថ្លែងថ្មីៗនេះកាលពីថ្ងៃសៅរ៍ បាននិយាយថា ការលើកលែងទណ្ឌកម្មពីសំណាក់លោកខាងលិចចំពោះរុស្សីអាចជាផ្នែកមួយនៃការចរចាសន្តិភាព ដែលលោកបាននិយាយថាវាជាការលំបាក ប៉ុន្តែបន្តជារៀងរាល់ថ្ងៃតាមវីឌីអូ។
លោកប្រធានាធិបតី Volodymyr Zelensky បានប្រាប់អ្នកកាសែតប៉ូឡូញថា ឱកាសវាមានខ្ពស់ចំពោះការជជែក ដែលមិនបានធ្វើឡើងដោយចំពោះមុខដោយផ្ទាល់អស់រយៈពេលប្រហែលជា១ខែ ដែលនឹងត្រូវបញ្ចប់ពីព្រោះតែ "ល្បិចកលរបស់រុស្សីក្នុងការកាប់សម្លាប់ប្រជាពលរដ្ឋ" ទីភ្នាក់ងារសារព៍ត៌មាន Interfax បាននិយាយ។ អ៊ុយក្រែនបានចោទប្រកាន់រុស្សីអំពីភាពចម្រូងចម្រាស់នៅនឹងកន្លែងនៅជិតរដ្ឋធានី Kyiv ដែលពួកគេបានកាន់កាប់ មូស្គូបានប្រកែកចំពោះការចោទប្រកាន់នេះ។
បន្ទាប់ពីបានបរាជ័យក្នុងការកាន់កាប់រដ្ឋធានីនៅក្នុងការវាយលុកឈ្លានពានអស់រយៈពេល៩សប្តាហ៍ដែលបានធ្វើឲ្យទីក្រុងជាច្រើនក្លាយទៅជាគំនរផេះផង់ សម្លាប់ប្រជាពលរដ្ឋជាច្រើនពាន់នាក់និងបានបង្ខំឲ្យប្រជាពលរដ្ឋជាច្រើនលាននាក់រត់ចាកចេញពីប្រទេស ឥឡូវនេះរុស្សីបានបង្វែរទិសទៅធ្វើការវាយលុកនៅប៉ែកខាងកើតនិងខាងត្បូងវិញ។ រុស្សីបានចូលកាន់កាប់ទីក្រុងភាគខាងត្បូង Kherson និងកាន់កាប់ផ្នែកយ៉ាងច្រើននៃទីក្រុងកំពង់ផែភាគខាងត្បូងនៃទីក្រុងកំពង់ផែ Mariupol ដែលជាកន្លែងដែលអង្គការសហប្រជាជាតិបានប្រឹងប្រែងធ្វើការជំលៀសជនស៊ីវិលនិងអ្នកប្រយុទ្ធដែលកំពុងលាក់ខ្លួននៅក្នុងរោងចក្រស្លដែកមួយដ៏ធំ។
Lavrov បានប្រាប់កាសែតរបស់ចិន Xinhua ថាប្រជាពលរដ្ឋចំនួន១,០២លាននាក់ បានជំលៀសចូលទៅក្នុងទឹកដីរុស្សីចេញពីអ៊ុយក្រែនចាប់តាំងពីមានការឈ្លានពានកាលពី ថ្ងៃទី២៤ ខែកុម្ភះ។ អ៊ុយក្រែននិយាយថាប្រជាជនជាច្រើននាក់ត្រូវបានជំលៀសចូលទៅក្នុងទឹកដីរុស្សីប្រឆាំងទៅនឹងឆន្ទះរបស់ពួកគេ។ Reuters មិនអាចត្រួតពិនិត្យនូវព័ត៌មានថាវាឯករាជ្យឬយ៉ាងណាពីភាគីទាំងសងខាង៕