BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ច្រកទ្វាអន្តរជាតិ ប៉ោយប៉ែត-ខ្លងលឹក នឹងបើកដំណើរការឡើងវិញ នៅដើមខែឧសភា

ថ្ងៃសុក្រ, 29 ខែមេសា 2022 11:11  លាង ឡា

2022-04-29 11.06.49 (1)

បន្ទាយមានជ័យ៖ ច្រកទ្វាអន្តរជាតិ ប៉ោយប៉ែត-ខ្លងលឹក នឹងបើកដំណើរការជាប្រក្រតីឡើងវិញ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ តែស្ថិតក្រោមលក្ខណ្ឌត្រួតពិនិត្យមួយចំនួន ដើម្បីបង្ការជំងឺកូវីដ-១៩។

លោក ង៉ោ ម៉េងជ្រួន អភិបាលរង ខេត្តបន្ទាយមានជ័យ ទទួលបន្ទុកព្រំដែន បានឱ្យដឹងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះថា នៅថ្ងៃទី១ ខែឧសភា ភាគីខេត្តស្រះកែវ ប្រទេសថៃ នឹងចាប់ផ្តើមដំណើរការច្រកទ្វាអន្តរជាតិ ខ្លងលឹក-ប៉ោយប៉ែត ឡើងវិញ ក្រោយអាក់ខានដោយសារការរីករាលដាលជំងឺកូវីដ-១៩ នាពេលកន្លងទៅ។

លោកបានបញ្ជាក់ថា ដំណើការ នៃការបើកច្រកទ្វាអន្តរជាតិ ខ្លងលឹក-ប៉ោយប៉ែត ឡើងវិញ នឹងតម្រូវឱ្យអ្នកធ្វើដំណើរឆ្លងកាត់ មានលិខិតឆ្លងដែន ប័ណ្ណព្រំដែន និងការភ្ជាប់ជាមួយកាតចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ តាមគោលការណ៍របស់ក្រសួងសុខាភិបាល។

យ៉ាងណាក៏ដោយ  លោក ង៉ោ ម៉េងជ្រួន បានលើកឡើងថា អាជ្ញាធរកម្ពុជា និងថៃ នឹងពិភាក្សាគ្នាបន្ថែមទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ដោយធ្វើយ៉ាងណា ឱ្យដំណើការ នៃការបើកច្រកទ្វាអន្តរជាតិប៉ោយប៉ែត ឡើងវិញ កាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា នាពេលកន្លងទៅ អាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ បានបិទច្រកទ្វា ខ្លងលឹក-ប៉ោយប៉ែត ក្រោយពេលមានការរីករាលដាលជំងឺកូវីដ-១៩ ខណៈភាគីអាជ្ញាធរខេត្តបន្ទាយមានជ័យ ពុំបានបិទច្រកទ្វាអន្តរជាតិ ប៉ោយប៉ែត នោះទេ ប៉ុន្តែបានរឹតបន្តឹងការចូលមកកម្ពុជា ដើម្បីបង្ការជំងឺកូវីដ-១៩៕

2022-04-29 11.06.53


 


ថ្ងៃសុក្រ, 29 ខែមេសា 2022 11:11  លាង ឡា