ចាប់តាំងពីកងកម្លាំងរុស្សីចូលកាន់កាប់ទីក្រុងភាគខាងត្បូង ឃើសុន (Kherson) កាលពីដើមខែមីនា ពលរដ្ឋទទួលអារម្មណ៍ថាពួកឈ្លានពាននឹងមានផែនការពិសេសមួយសំរាប់ទីក្រុងរបស់គេ ឥឡូវនេះចំពេលដែលមានការព្រមានពីអ៊ុយក្រែនដែលថា រុស្សីមានផែនការនឹងរៀបចំការសម្តែងនូវការធ្វើប្រជាមតិ ដើម្បីបង្វែរទឹកដីនេះឲ្យទៅជាទឹកដីសាធារណរដ្ឋប្រជាជននិយមទីក្រុងមូស្គូ ដែលការព្យាករណ៍របស់ពលរដ្ឋហាក់ដូចជាត្រឹមត្រូវ។
បន្ទាប់ពីកងកម្លាំងរុស្សីបានដកចេញកន្លែងដែលខ្លួនកាន់កាប់នៅជុំវិញទីក្រុង Kyiv នៅដើមខែមេសា ពួកគេបានបន្សល់ទុកនូវភាពគួរឲ្យរន្ធត់នៅក្នុងសហគមន៍។ ប៉ុន្តែនៅក្នុង Kherson ដែលជាទីក្រុងដ៏ធំដែលជាមណ្ឌលកសាងឧស្សហកម្មនាវាដ៏ធំ ដែលមានទីតាំងនៅក្បែរទន្លេ នីបពើ (Dnieper) និងសមុទ្រខ្មៅដែលស្ថិតនៅជាប់នឹងតំបន់ គ្រីមៀ (Crimea) កងកម្លាំងរុស្សីដែលកាន់កាប់នៅទីនោះបានប្រើប្រាស់ល្បិចខុសគ្នា។ កងកម្លាំងបានដើរល្បាតនិងដើរជុំវិញដោយស្ងប់ស្ងៀម ពួកគេមិនបានបាញ់សម្លាប់ប្រជាពលរដ្ឋនៅតាមផ្លូវទេ អូលហ្គា (Olga) បាននិយាយ ដែលជាគ្រូបង្រៀននៅក្នុងទីក្រុង តាមទូរស័ព្ទសម្ភាសន៍កាលពីខែមុន បន្ទាប់ពីតំបន់នោះត្រូវបានបិទដោយកងកម្លាំងរុស្សី។
ពួកគេបានព្យាយាមផ្តល់នូវចំណាប់អារម្មណ៍ថា ពួកគេបានចូលមកដោយសន្តិភាពដើម្បីរំដោះយើងពីអ្វីមួយ។ វាហាក់ដូចជាមានការភ័យខ្លាចបន្តិចបន្តួចដែរ នេះបើយោងទៅតាម Alexander ដែលមានអាយុ៦៣ឆ្នាំដែលដូចជាប្រជាពលរដ្ឋដ៏ទៃដែរ ដែលបានផ្តល់ឈ្មោះដំបូងរបស់គេដោយខ្លាចនូវការទទួលនូវទណ្ឌកម្មប៉ុន្តែមិនមានការជ្រួលច្របល់ទេ។ ប្រជាពលរដ្ឋបានជួយគ្នាទៅវិញទៅមក។ វាមានមនុស្សចំនួនតិចតួច ដែលបង្ហាញនូវការសប្បាយរីករាយដែលនៅក្រោមការត្រួតត្រារបស់ពួករុស្សី ប៉ុន្តែភាគច្រើន គ្មាននរណាម្នាក់ចង់ឲ្យ Kherson ក្លាយទៅជាផ្នែកមួយរបស់រុស្សីនោះទេ។
រុស្សីបានបិទនិងរាំងខ្ទប់នូវជំនួយមនុស្សធម៌លើកលែងតែសំរាប់ពួកគេ ដែលកងទ័ពបានបញ្ជូនមកនៅចំពោះមុខកាមេរ៉ារបស់ទូរទស្សន៍រដ្ឋរុស្ស៊ី ហើយដែលប្រជារាស្ត្រជាច្រើនបដិសេធមិនទទួលយក។ ក្នុងការដែលគ្មានលុយបញ្ជូនទៅធនាគារនៅ Kherson ការធ្វើចរាចរណ៍សាច់ប្រាក់ រីវនៀ (hryvnia) របស់អ៊ុយក្រែនបានថយចុះរលួសបន្តិចម្តងៗ និងធ្វើឲ្យមានផលប៉ះពាល់ដល់បណ្តាញទំនាក់ទំនងក្នុងការចាយជា Creditcard ដែលមិនអាចដំណើរការបាន។ ទូរទស្សន៍អ៊ុយក្រែនមិនអាចដំណើរការបានទេ និងជំនួសដោយទូរទស្សន៍រុស្ស៊ី។ បំរាមគោចរត្រូវបិទដោយតឹងរ៉ឹងជាទីបំផុត៕