ចិននិងអឺរ៉ុបនឹងមិនធ្លាក់ចូលទៅក្នុងសង្រ្គាមត្រជាក់ទេ ប៉ុន្តែទំនាក់ទំនងទ្វេរភាគីស្ថិតនៅក្នុងភាពក្រហល់ក្រហាយ។ ការខកខានរបស់ចិនក្នុងការថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ត្រូវគេពិចារណាថាជាការគំរាមកំហែងដែលមានរួចជាស្រេចទៅលើសន្តិសុខអឺរ៉ុប នេះជារឿងចុងក្រោយនិងធ្ងន់ធ្ងរជាងគេនៅក្នុងការប្រកួតប្រជែងជាបន្តបន្ទាប់ដោយទីក្រុងប៉េកាំងទៅលើរបៀបរៀបរយ ដែលឈរលើមូលដ្ឋាននៃការគ្រប់គ្រងដែលនៅក្នុងនោះសហគមន៍ អឺរ៉ុបធ្វើការងារជាអ្នកប្រតិបត្តិ។
ជាការដែលឆ្លុះបញ្ចាំងឲ្យឃើញនូវទំនាក់ទំនងទ្វេរភាគីដែលផ្តោតទៅលើសេដ្ឋកិច្ច អឺរ៉ុបជាញឹកញយតែងតែមិនចុះសម្រុងជាមួយនឹងដៃគូរពាណិជ្ជកម្មជាន់ខ្ពស់របស់ខ្លួនគឺចិន។ ទោះជាយ៉ាងណាក៏ដោយ ការគាំទ្ររបស់ចិនចំពោះរុស្ស៊ី ដែលចាក់ឬសយ៉ាងជ្រៅនៅក្នុងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងលោកប្រធានាធិបតីចិន ស៊ី ជីន ពីង (Xi JinPing) និងលោក ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានកែប្រែការគណនារបស់សហគមន៍អឺរ៉ុប។ ន័យជាបន្ទាន់មួយក្នុងការការពារអឺរ៉ុបពីការគំរាមកំហែងនៃរបបផ្តាច់ការពីមុនមកមិនខ្លាំងក្លាដូចឥឡូវនេះទេ។ ការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែនវាជាការផ្លាស់ប្តូរនៃល្បែង។
“វានឹងមិនមានជំរើសអ្វីផ្សេងទៀតទេ” ប្រធានផ្នែកនយោបាយការបរទេសនៃសហគមន៍អឺរ៉ុប លោក ចូសេហ្វ បូរេល (Josep Borell) បានប្រាប់កាសែត អេស៉្បាញ អែល មុនរ៉ូ (El Munro) ក្នុងខែមីនា ហើយបន្តថា “វាត្រូវតែជាចិន”។ ផ្ទុយទៅវិញចិនបានបោះឆ្នោតអនុប្បវាទនៅក្នុងការបោះឆ្នោត ដើម្បីថ្កោលទោសការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន និងបាននិយាយប្រឆាំងទៅនឹង "ផ្នត់គំនិតនៃសង្រ្គាមត្រជាក់ដែលឈរនៅលើមូលដ្ឋាននៃការប្រឈមមុខទៅនឹងប្លុក ដែលជាការជន្លរមុខ NATO "។ នៅក្នុងកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអឺរ៉ុបតាមវីឌីអូ កាលពីថ្ងៃទី១ ខែមេសា អ្នកនាំពាក្យក្រសួងការបរទេសចិន ហ្សាខារ៉ូវ៉ា លីឌៀន (Zhakharova Lydian) បានបន្ទោសសហរដ្ឋអាមេរិកចំពោះទំនាស់នេះ ថាអាមេរិកបានបង្កើតនូវវិបត្តិអ៊ុយក្រែន។
ការអះអាងដូចនេះពុំសូវសមហេតុផលទេនៅអឺរ៉ុប ដែលជាកន្លែងដែលសហរដ្ឋអាមេរិកជាអ្នកដើរតួរនាទីសំខាន់ផ្នែកខាងសន្តិសុខ។ ប៉េកាំងក៏ដូចជាខ្វាក់ភ្នែកផងដែរ ដោយចង់ឲ្យអឺរ៉ុបដើរតួជាយុទ្ធសាស្ត្រស្វ័យ័ត ងាកចេញពីអាមេរិកដែលនឹងការពារពីការយល់ដឹងរបស់អឺរ៉ុបនូវហេដ្ឋារចនាសម្ព័ន្ធសន្តិសុខនៅក្នុងអឺរ៉ុប។ការទូតសង្រ្គាមចចកនឹងមិនអាចធ្វើឲ្យអ្នកណាម្នាក់ក្លាយទៅជាមិត្តរបស់ចិនទេនៅក្នុងអឺរ៉ុប បើយោងទៅតាមវីធីសាស្រ្តចំពោះកិច្ចការបរទេសដែលជាវិធីសាស្ត្រអនុវត្តិនៅក្រោមការដឹកនាំរបស់លោក Xi ៕