BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការនាំចេញកសិផលស្រស់មួយចំនួនទៅប្រទេសចិន មានការថយចុះ

ថ្ងៃព្រហស្បតិ៍, 28 ខែមេសា 2022 09:37  លាង ឡា

2022-04-28 09.32.18 (1)

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការនាំចេញកសិផលស្រស់មួយចំនួនដូចជា ផ្លែចេកស្រស់ និងស្វាយស្រស់ មានការថយចុះគួរឲ្យកត់សម្គាល់ ពិសេសការនាំចេញទៅកាន់ប្រទេសចិន បើធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២១។

ការថយចុះ នៃការនាំចេញកសិផលស្រស់ ទៅកាន់ប្រទេសចិននេះ ត្រូវបានក្រសួងពន្យល់ថា បណ្ដាលមកពីកត្តាមួយចំនួនរួមមាន៖ កង្វះទូត្រជាក់សម្រាប់ផ្ទុកកសិផល បណ្តាលឱ្យទូត្រជាក់ឡើងថ្លៃជាខ្លាំង បើធៀបទៅនឹងមុនវិបត្តិកូវីដ-១៩ ដែលបច្ចុប្បន្ននេះ តម្លៃមានការកើនឡើងរហូតដល់ជាង៣ដង,ការរឹតបន្តឹងការត្រួតពិនិត្យទំនិញដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ស្របតាមយុទ្ធសាស្ត្រគ្មានការ ឆ្លងរាលដាលនូវកូវីដ-១៩ ពីប្រទេសខាងក្រៅនៅតាមបណ្តាច្រកទ្វារនាំចូលប្រទេសចិន-វៀតណាម បណ្តាលឱ្យមានការរាំងស្ទះទំនិញ,ការនាំចេញទៅកាន់ប្រទេសវៀតណាមមានការថយចុះ ដោយសារការនាំចេញពីប្រទេសវៀតណាមទៅកាន់ប្រទេសចិន អាចដំណើរការទៅបានតិចតួចដោយសារវិបត្តិកូវីដ-១៩,ការរឹតបន្តឹងលក្ខខណ្ឌអនាម័យនិងភូតគាមអនាម័យ ដែលបណ្តាលមកពីការរកឃើញកូវីដ-១៩ នៅលើ សំបកកេសវេចខ្ចប់ផ្លែចេកពីសំណាក់អាជ្ញាធរគយចិន ជាហេតុធ្វើឱ្យក្រុមហ៊ុនមួយចំនួនត្រូវអាក់ខានការនាំចេញមួយរយៈ និងក្រុមហ៊ុនខ្លះទុកចោលមិនប្រមូលផល។

ជាមួយគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ការនាំចេញកសិផលទៅកាន់ទីផ្សារក្រៅប្រទេស តែងមានការប្រែប្រួលដែលជាការសម្រេចចិត្តរបស់ផ្នែកឯកជន ដើម្បីឆ្លើយតប ទៅនឹងកត្តាទីផ្សារ រីឯក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំជំរុញការងារផលិតកម្មឱ្យកាន់តែមានភាពរីកចម្រើនទៅមុខប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ស្របតាមលក្ខខណ្ឌតម្រូវ នៃប្រទេសនាំចូល ព្រមទាំងខិតខំចរចា ពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញកសិផលទាំងនោះទៅកាន់ទីផ្សារក្រៅប្រទេសឱ្យបានកាន់តែច្រើន។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ទោះបីការនាំចេញកសិផលស្រស់មួយចំនួនមានការថយចុះក៏ដោយ ប៉ុន្តែស្ថានភាពនៃការនាំចេញ   កសិផលទៅក្រៅប្រទេសក្នុងរយៈពេល៤ខែ (គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២) មាន បរិមាណសរុប ៤ ០៤០ ៧០៣,៦៩តោន គឺមានការកើនឡើងចំនួន ២១៤ ២៧០,៨៤តោន ស្មើនឹង ៥,៦០% បើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលនាំចេញបានត្រឹមតែ ៣ ៨២៦ ៤៣២,៨៥តោន ក្នុងនោះការនាំចេញអង្ករ ស្រូវ ដំឡូង មីស្រស់ ចំណិតដំឡូងមីក្រៀម ម្សៅដំឡូងមី និងផលិតផលមួយចំនួនធំដទៃទៀត មានការកើនឡើងគួរឱ្យកត់សម្គាល់៕

2022-04-28 09.32.25


 


ថ្ងៃព្រហស្បតិ៍, 28 ខែមេសា 2022 09:37  លាង ឡា