BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ្នកស្រី អង់ សាន ស៊ូជីត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ៥ឆ្នំាពីបទពុករលួយ

ថ្ងៃពុធ, 27 ខែមេសា 2022 16:46  គុន ច័ន្ទរដ្ឋា

 

dsc2nvn8_suu-kyi650_625x300_11_December_19

តុលាការយោធាមីយ៉ាន់ម៉ាបានកាត់ទោសមេដឹកនាំដែលកំពុងជាប់ឃុំគឺ អ្នកស្រី អង់សាន ស៊ូជី ដាក់ពន្ធនាគារ៥ឆ្នាំកាលពីថ្ងៃពុធ បន្ទាប់ពីបានស្វែងរកនូវកំហុសជាលើកទី១ ក្នុងករណីពុករលួយចំនួន១១ករណីប្រឆាំងនឹងលោកស្រី បើយោងទៅតាមប្រភពដែលបានដឹងអំពីដំណើរការនេះ។ ជ័យលាភីរង្វាន់ណូបែល ដែលបានដឹកនាំមីយ៉ាន់ម៉ាអស់រយៈពេល៥ឆ្នាំ មុនពេលដែលត្រូវបានបង្ខំឲ្យចុះចេញពីអំណាចនៅក្នុងរដ្ឋប្រហារមួយនៅដើមឆ្នាំ២០២១ ត្រូវបានចោទប្រកាន់យ៉ាងហោចណាស់១៨ករណី ដែលនឹងត្រូវជាប់ពន្ធនាគារយ៉ាងហោចណាស់១៩០ឆ្នាំ បើសិនជារកឃើញកំហុស។

ចៅក្រមនៅក្នុងទីក្រុង ណៃពិដោរ បានចេញនូវសាលក្រមក្នុងពេលដែលមានការជួបជុំរបស់តុលាការ ប្រភពបាននិយាយ ដែលបដិសេធសុំមិនបញ្ចេញឈ្មោះ ពីព្រោះការធ្វើសវនាការត្រូវបានធ្វើដោយបិទទ្វារ ដែលព័ត៌មានត្រូវបានហាមឃាត់មិនឲ្យបញ្ចេញ។ ករណីត្រូវបានផ្តោតទៅលើការចោទប្រកាន់មួយថា អ្នកស្រីអង់ សាន ស៊ូជី ដែលមានអាយុ ៧៦ឆ្នាំ បានទទួលនូវមាសចំនួន១១,៤គ.ក.និងជាសាច់ប្រាក់សុទ្ធចំនួន ៦០០,០០០ដុល្លារអាមេរិកពីកូនជឹង ដែលក្រោយមកក្លាយជាអ្នកចោទប្រកាន់ ដែលជាអតីតប្រធានរដ្ឋមន្ត្រីនៅក្នុងទីក្រុងយ៉ាំងហ្គូន។

np_file_66676-870x489

អ្នស្រីអង់សានស៊ូជីបានប្រកែកនូវការចោទប្រកាន់នេះនិងបានហៅវាថាជារឿងដ៏ចម្លែកមិនគួរឲ្យជឿ។ នៅមិនទាន់ច្បាស់នៅឡើយថា តើអ្នកស្រីអង សានស៊ូជីនឹងត្រូវបញ្ជូនទៅកាន់ពន្ធនាគារនៅកន្លែងណាមួយនោះទេ។ អ្នកស្រីត្រូវបានឃុំខ្លួននៅក្នុងកន្លែងមួយដែលគេមិនបានបញ្ចេញឲ្យដឹង ដែលមេដឹកនាំយោធា មីងអុងឡាំងបាននិយាយថា លោកស្រីស្ថិតនៅក្នុងកន្លែងដដែលបន្ទាប់ពីការកាត់ទោសនូវកំហុសថ្មីកំពុងតែបន្តធ្វើ។ សហគមន៍អន្តរជាតិបានច្រានចោលនូវការកាត់សេចក្តីនេះនិងបានទាមទារឲ្យមានការដោះលែងលោកស្រីជាបន្ទាន់។

មេដឹកនាំយោធាបាននិយាយថា លោកស្រីកំពុងតែស្ថិតនៅក្នុងការកាត់ទោស ពីព្រោះលោកស្រីបានប្រព្រឹត្តនូវបទឧក្រឹដ្ឋ និងកំពុងតែដំណើរការតាមនិតិវិធីរបស់តុលាការមួយដែលឯករាជ្យ។ អ្នកនាំពាក្យនៃក្រុមយោធាមិនទាន់បានធ្វើអត្ថាធិប្បាយភ្លាមៗនោះទេ។ ចាប់តាំងពីមានការចាប់ខ្លួននៅព្រឹកនៃថ្ងៃទី១ ខែកុម្ភៈ ក្នុងរដ្ឋប្រហារកាលពីឆ្នាំមុន អ្នកស្រីអង់ សាន ស៊ូជីត្រូវបានគេចោទប្រកាន់ពីបទឧក្រិដ្ឋជាច្រើនករណី ដូចជាការរំលោភទៅលើការបោះឆ្នោតនិងច្បាប់សម្ងាត់របស់រដ្ឋជាដើម៕


ថ្ងៃពុធ, 27 ខែមេសា 2022 16:46  គុន ច័ន្ទរដ្ឋា