BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជាជំរុញប្រទេស ម៉ាល់ឌីវ តភ្ជាប់ជើងហោះហើរត្រង់ ដើម្បីពង្រឹងប្រតិបត្តិការទេសចរណ៍

ថ្ងៃពុធ, 27 ខែមេសា 2022 13:37  លាង ឡា

photo_2022-04-26_23-20-48

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជំរុញដល់ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋម៉ាល់ឌីវ ប្រចាំកម្ពុជាឱ្យពិនិត្យលទ្ឋភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ តាមរយៈការតភ្ជាប់ជើងហោះហើរ ដើម្បីជួយគាំទ្រគ្នាទៅវិញទៅមកក្នុងកម្រិតទេសចរណ៍អន្តរជាតិ។

យោងតាមក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅក្នុងជំនួបពិភាក្សាករងាររវាងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក Mohamed Jinah ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋម៉ាល់ឌីវ ប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅរាជធានីបាងកក ប្រទេសថៃ កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ភាគីទាំងពីរ បានផ្តោតជាសំខាន់ នៃកិច្ចសហប្រតិបត្តិការទេសចរណ៍។

នៅក្នុងជំនួបនេះដែរ លោក ថោង ខុន បានប្រាប់ឯកអគ្គរដ្ឋទូត ម៉ាល់ឌីវ ថា ភ្ញៀវទេសចរបរទេសអាចចូលមកកម្ពុជាបានដោយគ្រាន់តែបង្ហាញកាតចាក់វ៉ាក់សាំងប៉ុណ្ណោះ ខណៈស្ថានភាពនេះ គឺមានតែកម្ពុជាទេដែលឈានមុខគេក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិ។

លោករដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើសុំនិងមានការឯកភាពគ្នាគឺធ្វើយ៉ាងម៉េចជំរុញឱ្យមានការហោះហើរទៅវិញទៅមកផងដែរ។ភាគីទាំងពីរក៏បានឯកភាពគ្នារៀបចំឱ្យមានជាសេចក្ដីព្រាងអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នៃប្រទេសទាំងពីរ ហើយត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀង Air Service Agreement នាពេលខាងមុខដើម្បីបើកផ្លូវឱ្យកាន់តែទូលំទូលាយថែមទៀត ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ៕

photo_2022-04-26_23-20-56


 


ថ្ងៃពុធ, 27 ខែមេសា 2022 13:37  លាង ឡា