BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីព្រមានពីសង្រ្គាមលោកលើកទី៣មុនពេលដែលកិច្ចប្រជុំកំពូលលោកខាងលិចក្នុងការផ្តល់អាវុធឲ្យអ៊ុយក្រែនបានចាប់ផ្តើម

ថ្ងៃអង្គារ, 26 ខែមេសា 2022 15:34  គុន ច័ន្ទរដ្ឋា


រុស្សីបានព្រមាននូវការគំរាមកំហែងដ៏ពិតប្រាកដមួយនៃសង្រ្គាមលោកលើកទី៣នឹងផ្ទុះឡើង មុនពេលដែលមានការប្រជុំមួយនៅថ្ងៃអង្គារ៍រវាងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តលើរឿងបញ្ជូនសព្វាវុធទៅឲ្យអ៊ុយកក្រែនដែលបាក់បែកខ្ទេចខ្ទាំដោយសារសង្រ្គាម។ការឈ្លានពានរបស់មូស្គូទៅកាន់ប្រទេសជិតខាងរបស់ខ្លួនបានធ្វើឲ្យមានការផ្ទុះឡើងនូវការគាំទ្រពីប្រជាជាតិលោកខាងលិចដែលគេបានឃើញអាវុធត្រូវបានបញ្ជូនទៅហូរដូចទឹកចូលទៅក្នុងប្រទេសដើម្បីជួយធ្វើសង្រ្គាមប្រឆាំងទៅនឹងកងទ័ពរុស្សី។

105639839-1545321150806rtx6jbem

ប៉ុន្តែមហាអំណាចបស្ចឹមប្រទេសមានការស្ទាក់ស្ទើរក្នុងការលូកដៃចូលទៅឲ្យជ្រៅ ដោយមានការព្រួយបារម្ភខ្លាចក្រែងលោមានការរាលដាលនូវទំនាស់ប្រឆាំងទៅនឹងរុស្សីដែលជាមហាអំណាចនុយក្លេអ៊ែរ។ក្នុងការថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានរុស្សី លោករដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី សឺហ្គេយ្យ ឡាវរូវ (Sergei Lavrov) បានព្រមានថាហារនិភ័យនៃសង្រ្គាមលោកលើកទី៣មានលក្ខណៈធ្ងន់ធ្ងរណាស់និងបានរិះគន់ចំពោះវិធីសាស្រ្តរបស់ទីក្រុងKyivក្នុងការធ្វើឲ្យមានភាពមិនច្បាស់លាស់ចំពោះការជជែករកសន្តិភាព។ “វាប្រាកដណាស់ អ្នកមិនអាចវាយតម្លៃវាទាបពេកទេ” Lavrov បាននិយាយ។

img_183339_afp1_bg

អស់រយះពេលជាច្រើនខែ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr ZelensKy បានស្នើរសុំអាវុធធុនធ្ងន់ពីសម្ព័ន្ធមិត្តលោកខាងលិច ដោយរាប់បញ្ចូលទាំងកាំភ្លើងផ្លោងធុនធ្ងន់និងយន្តហោះចំបាំង ដោយបានប្តេជ្ញាចិត្តថាកងកម្លាំងរបស់លោកនឹងបង្វែររលកនៃសង្រ្គាមជាមួយនឹងការប្រយុទ្ធដ៏ខ្លាំងក្លា។ការអំពាវនាវហាក់ដូចជាមានហេតុផលក្នុងពេលនេះ ជាមួយនឹងការរៀបចំរបស់ប្រទេសដែលជាសមាជិករបស់NATOដែលបានអះអាងថានឹងផ្តល់ជាបន្តបន្ទាប់នូវអាវុធធុនធ្ងន់និងសម្ភារៈយោធាទោះបីជាមានការតវ៉ាពីប្រទេសរុស្សី។

im-524065

ក្នុងការធ្វើដំណើរទៅកាន់ទីក្រុង Kyiv នៅចុងសប្តាហ៍នេះ ប្រធានមន្ទីរបញ្ចកោណ លោក ល្យ៉ត​ អូស្ទីន (Lloyd Austin) និងរដ្ឋមន្ត្រីក្រសួងការបរទេស អាមេរិក អែនតូនី ប្ល៊ីងកែន (Antony Blinken) បានជួបជាមួយ លោក ZelensKy និងបានសន្យាថានឹងផ្តល់ជំនួយថ្មីបន្ថែមទៀតចំនួន៧០០លានដុល្លារទៅកាន់អ៊ុយក្រែន។”ជំហ៊ានទីមួយក្នុងការឈ្នះ យើងជឿជាក់ថាអ្នកអាចឈ្នះ “ Austin បានប្រាប់ក្រុមអ្នកកាសែតបន្ទាបពីបានជួបជាមួយZelensky។

1440x810_cmsv2_44599b17-5cae-5f86-abbb-2adcb67727b0-6562814

 


ថ្ងៃអង្គារ, 26 ខែមេសា 2022 15:34  គុន ច័ន្ទរដ្ឋា