BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិកនឹងរៀបចំឲ្យមានការជជែកពីការការពារអ៊ុយក្រែននៅអាល្លឺម៉ង់

ថ្ងៃអង្គារ, 26 ខែមេសា 2022 09:11  គុន ច័ន្ទរដ្ឋា

2022-04-26 09.07.33 (1) (1)

DW-

Zelensky បានជំរុញឲ្យប្រជាពលរដ្ឋអ៊ុយក្រែនធ្វើឲ្យប្រទេសមិនអាចទទួលយកបាននៅការកាន់កាប់របស់រុស្សី ។ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr ZelensKy បានអំពានាវឲ្យអ៊ុយក្រែនគិតអំពីរបៀបតើត្រូវធ្វើយ៉ាងដូចម្តេច “អំពីវត្តមានរបស់ពួកឈ្លានពាននៅលើទឹកដីរបស់យើងដែលនឹងមិនអាចទទួលយកបាន”។ នៅក្នុងការធ្វើសុន្ទរកថាទាំងយប់ ZelensKy បានទស្សន៍ទាយថារុស្សីនឹងចាញ់សង្រ្គាម ប៉ុន្តែវាទាមទារឲ្យមានការធ្វើពលីកម្ម។ "ការប្រយុទ្ធជារៀងរាល់ថ្ងៃវានឹងបន្តរាប់ឆ្នាំសំរាប់ជីវិតដែលពោរពេញដោយសន្តិភាព បន្ទាប់ពីសង្រ្គាមនេះ បន្ទាប់ពីយើងទទួលបានជោគជ័យ" ZelensKy បាននិយាយ។

លោកបានដឹងថាប្រជាពលរដ្ឋអ៊ុយក្រែនចង់ដឹងថា “ពេលណាវានឹងត្រូវបញ្ចប់ ប៉ុន្តែលោកបាននិយាយថា វានឹងមិនមានចម្លើយសាមញ្ញចំពោះរឿងនេះក្នុងពេលនេះទេ”។ អ្នជំនាញការអាមេរិករំពឹងថានឹងមានច្រើនជាង៤០ប្រទេសនឹងចូលរួមជជែកនៅថ្ងៃអង្គារនៅមូលដ្ឋានអាកាស Ramstein នៅក្នុងប្រទេសអាល្លឺម៉ង់ដែលផ្តោតទៅលើការផ្តល់អាវុធទៅឲ្យអ៊ុយក្រែន។ លោករដ្ឋមន្ត្រីក្រសួងការពារជាតិ អាមេរិក Lloyd Austin បានរៀបចំឲ្យមានព្រឹត្តិការណ៍នេះឡើងបន្ទាប់ពីលោកបានធ្វើដំណើរត្រឡប់មកពីទីក្រុង Kyiv វិញ។

លោកបានអះអាងថានឹងគាំទ្របន្ថែមទៀតចំពោះលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr ZelensKy ។ អគ្គលេខាធិការ NATO លោក Jens Stoltenberg ត្រូវបានគេរំពឹងថានឹងចូលរួមនៅក្នុងកិច្ចប្រជុំជាមួយនឹងតំណាងមកពី NATO និងមិនមែន NATO ។ នៅក្នុងពាក្យសំដីដែលលោកបានថ្លែងក្នុងការបង្ហាញខ្លួននៅទីក្រុង Kyiv កាលពីថ្ងៃច័ន្ទ Austin បាននិយាយថា លោកចង់ឃើញរុស្សីធ្លាក់ចុះខ្សោយ ដែលនឹងធ្លាក់ចុះដល់ចំណុចមួយដែលមិនអាចឈ្លានពានយកអ៊ុយក្រែនបាន។

លោកឧត្តមសេនីយ៍ Mark Miley ប្រធានសេនាធិការចម្រុះនៃកងទ័ពសហរដ្ឋអាមេរិក បាននិយាយថាគោលបំណងដ៏សំខាន់មួយនៃការជជែកគឺដើម្បីបង្រួបបង្រួមនឹងសហការណ៍នូវជំនួយសន្តិសុខសំរាប់សំរាប់ទីក្រុង Kyiv ដែលរាប់បញ្ចូលទាំងអាវុធធុនធ្ងន់ ដូចជា កាំភ្លើងផ្លោង Howitzer ដ្រូនដែលប្រដាប់អាវុធមានប្រសិទ្ធភាពនិងគ្រាប់រំសេវ។ នៅសប្តាហ៍ខាងមុខវានឹងសំខាន់ខ្លាំងមែនទែន Miley និយាយប្រាប់អ្នកយកព័ត៌មានដែលបានធ្វើដំណើរជាមួយនឹងលោកទៅកាន់អាល្លឺម៉ង់។ ពួកគេត្រូវការនូវការគាំទ្រជាបន្តទៅទៀតដើម្បីទទួលបានជោគជ័យនៅលើសមរភូមិ ហើយនេះគឺជាគោលបំណងនៃកិច្ចប្រជុំនេះ។


ថ្ងៃអង្គារ, 26 ខែមេសា 2022 09:11  គុន ច័ន្ទរដ្ឋា