BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាល កំពុងពិចារណាដកកាតព្វកិច្ចពាក់ម៉ាស់នៅទីធ្លាសាធារណៈ

ថ្ងៃចន្ទ, 25 ខែមេសា 2022 09:52  លាង ឡា

2022-04-25 09.49.08 (1)

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងពិចារណាលើការដកកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីធ្លាសាធារណៈ ប៉ុន្តែនៅតម្រូវឱ្យពាក់ម៉ាស់នៅក្នុងកន្លែងប្រមូលផ្តុំបិទជិត ដែលមិនមានខ្យល់អាកាសចេញចូលគ្រប់គ្រាន់។

ថ្លែងក្នុងពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំងកូវីដ-១៩ ចំនួន ១លាន ៥ម៉ឺន ៦ពាន់ដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា សម្តេចបានសាកសួរមន្រ្តីពាក់ព័ន្ឋលើការពិចារណាដកកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីធ្លាសាធារណៈ ខណៈសម្តេចក៏កំពុងរងចាំលទ្ឋផល នៃការប្រជុំពីមន្រ្តីពាក់ព័ន្ឋនៅល្ងាចនេះផងដែរ។

យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា យល់ឃើញថា ចង់ឱ្យប្រជាជនជាអ្នកសម្រេចក្នុងការពាក់ម៉ាស់ ឬមិនពាក់ម៉ាស់ ក្នុងពេលស្ថិតនៅក្រៅអគារ និងការធ្វើដំណើរតាមដងផ្លូវ ប៉ុន្តែនៅបន្តរក្សាកម្លាត និងលាងសម្អាតដៃដដែល។

សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា បានគួសបញ្ជាក់ថា នៅក្នុង១ថ្ងៃ ប្រជាពលរដ្ឋកម្ពុជា បានចំណាយថវិកាអស់ប្រមាណ១០ម៉ឺនដុល្លារ ដោយសារការទិញម៉ាស់។

សូមបញ្ជាក់ដែរថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសយកខេត្តចំនួន៤ សម្រាប់ជាគោលដៅលើកលែងកាតព្វកិច្ចពាក់ម៉ាស់។

ខេត្តទាំង៤ ដែលបានលើកលែងកាតព្វកិច្ចពាក់ម៉ាស់ រួមមាន៖ ខេត្តរតនគីរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តព្រះវិហារ៕

2022-04-25 09.49.15

 


ថ្ងៃចន្ទ, 25 ខែមេសា 2022 09:52  លាង ឡា