BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការសម្របសម្រួលវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ នៅមិនទាន់មានការឯកភាពគ្នា

ថ្ងៃសៅរ៍, 23 ខែមេសា 2022 13:51  លាង ឡា

photo_2022-04-23_13-42-47 (1)

ភ្នំពេញ៖ ការសម្របសម្រួលវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ លើកទី៨ ដែលធ្វើឡើងកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នៅពុំទាន់មានការឯកភាពគ្នានៅឡើយទេ ខណៈតំណាងក្រុមហ៊ុន បន្តរក្សាជំហរមិនទទួលយកកម្មករនិយោជិតចំនួន ២០០នាក់ ដែលបានបញ្ឈប់ពីការងារ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅក្នុងការសម្របសម្រួលលើកទី៨ មតិរបស់សហជីព និងតំណាងភាគីកម្មករនិយោជិត បានលើកឡើងចំនួនពីរចំនុច រួមមាន៖

១. ជម្រើសនៃការស្នើសុំ គឺដដែល ដោយស្នើឱ្យកម្មករនិយោជិត ២០០នាក់ ដែលបានបញ្ឈប់ពីការងាររួមចូលធ្វើការងារ និងធ្វើការដោះដូរជាមួយកម្មករនិយោជិត ដែលកំពុងបម្រើការងារហើយស្ម័គ្រចិត្តឈប់ជំនួសប្រហែល ៣០០នាក់។ ក្រុមហ៊ុនអាចទទួលយកកម្មករនិយោជិតទាំង ២០០នាក់ ដោយផ្តល់ការងារឱ្យកម្មករនិយោជិតធ្វើការឆ្លាស់វេន ចំពោះខែទី១ ចំនួន ៥០% ខែទី២ ៧០% និងកើនឡើងបន្តបន្ទាប់រហូតដល់ មានវេនធ្វើការងារពេញវិញ។

២. តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្នើសុំទំលាក់បទចោទចំពោះតំណាងកម្មករ និយោជិត នៃក្រុមហ៊ុន ណាហ្គាវើលដ៍ ទាំងអស់, សុំបើកការិយាល័យសហជីពឡើងវិញ និងស្នើសុំយកទូរស័ព្ទ កុំព្យូទ័រ និងសម្ភារផ្សេងៗមកប្រើប្រាស់ ដើម្បីធ្វើការទំនាក់ទំនងការងារវិញ។ បន្ថែមពីនេះ ស្នើសុំឱ្យក្រុមហ៊ុន ផ្ដល់ជម្រើសឱ្យមកខាងភាគីកម្មករនិយោជិត ដើម្បីឱ្យមានភាពយុត្តិធម៌ស្មើគ្នា។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងបន្តថា មតិរបស់តំណាងក្រុមហ៊ុន ណាហ្គាវើលដ៍ គឺរក្សាជំហរមិនទទួលយកកម្មករនិយោជិតចំនួន ២០០នាក់ ដែលបានបញ្ឈប់ពី ការងាររួមវិញទេ។ ជាក់ស្ដែង ក្រុមហ៊ុនធ្លាប់បានបញ្ជាក់រួចមកហើយថា បច្ចុប្បន្ននេះ បើទោះបីជា មានបុគ្គលិកប្រហែល ៥០០នាក់ ដែលបន្តអវត្តមានពីកន្លែងការងារ ក៏មិនមានផលប៉ះពាល់ដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនដែរ។ ម្យ៉ាងវិញទៀត បុគ្គលិកដែលកំពុងបំពេញការងារ ក៏មិនមានទាន់មានការងារធ្វើពេញលេញនៅឡើយដែរ។ ដូចនេះ ចំពោះជំហរនៃការដោះស្រាយ គឺនៅបន្តដូចកន្លងមក ដោយមិនយល់ព្រមទទួលយកកម្មករនិយោជិតដែលបានបញ្ឈប់ពីការងាររួមចូលធ្វើការងារវិញនោះទេ។

ក្រសួងបានបញ្ជាក់ថា ភាគីទាំងពីរ នៅមិនទាន់ឈានដល់ចំណុចព្រមព្រៀងគ្នានៅឡើយទេ ប៉ុន្តែកំណត់កាលបរិច្ឆេទប្រជុំបន្ទាប់នៅថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២ ដើម្បីឱ្យភាគីទាំងពីរមានឱកាសពិចារណាឡើងវិញ អំពីលទ្ធភាពនៃការសម្បទានគ្នាទៅវិញទៅមកដែលអាចឈានទៅបញ្ចប់វិវាទនេះ៕

photo_2022-04-23_13-42-52

photo_2022-04-23_13-42-55

អត្ថបទ៖លាង ឡា


ថ្ងៃសៅរ៍, 23 ខែមេសា 2022 13:51  លាង ឡា