Standard-
សម្ព័ន្ធភាពលោកខាងលិចបានកំពុងរៀបចំនឹងផ្តល់ឲ្យអ៊ុយក្រែននូវការធានាសន្តិសុខជាបន្តបន្ទាប់ ដែលនឹងធ្វើឲ្យប្រទេសនេះមិនអាចចាប់យកបានដោយការឈ្លានពានរបស់រុស្សីក្នុងពេលអនាគត Boris Johnson បាននិយាយ។ លោកនាយករដ្ឋមន្ត្រី បាននិយាយថាវាជារឿងសំខាន់ណាស់ដែលត្រូវបង្កើននូវការគាំទ្រផ្នែកយោធាជាបន្ទាន់មួយសំរាប់ទីក្រុង Kyiv ខណៈដែលលោកព្រមានថាវាមានលទ្ធភាពពិតប្រាកដមួយដែលថាទំនាស់នឹងអាចអូសបន្លាយក្នុងរយៈពេលដ៏យូរ។
លោកនិយាយថា អង់គ្លេសកំពុងពិនិត្យមើលដើម្បីបញ្ជូនរថក្រោះទៅដាក់នៅប៉ូឡូញ ដែលជារថក្រោះក្នុងសករាជរុស្សី T-72 ដែលទាហានអ៊ុយក្រែនចេះប្រើប្រាស់យ៉ាងជំនាញ ហើយអាចបញ្ជូនភ្លាមៗទៅឲ្យរដ្ឋាភិបាលទីក្រុង Kyiv ។ ប្រភពនៃក្រសួងការពារជាតិបាននិយាយថារថក្រោះសំរាប់ប្រយុទ្ធ Challenge 2 ទៅកាន់ប៉ូឡូញកំពុងតែពនិត្យមើល។ ក្រសួងការពារជាតិក្រោយមកបានបញ្ជាក់ថាកំពុងរៀបចំក្នុងការបញ្ជូនរថក្រោះទៅកាន់ប៉ូឡូញ ខណៈដែលមិនទាន់មានការសំរេច នឹងមានការដាក់ពង្រាយក្នុងរយៈពេលដ៏ខ្លីដែលជាមូលដ្ឋាន និងប្រតិបត្តិដោយបុគ្គលិកយោធាអង់គ្លេសដើម្បីបំពេញចន្លោះរវាងបូឡូញក្នុងការផ្តល់រថក្រោះទៅកាន់អ៊ុយក្រែននិងការមកដល់ថ្មីទៀត។
ថ្លែងនៅក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌា New Delhi លោក Johnson បាននិយាយថា ទស្សនៈវែងឆ្ងាយសំរាប់អ៊ុយក្រែនក្នុងពេលអនាគត គឺ "ស្ថាបត្យកម្មសន្តិសុខនៃអឺរ៉ុបក៏ត្រូវការដើម្បីអភិវឌ្ឍន៍ផងដែរ។ ខណៈដែលលោកបាននិយាយថាវានឹងមិនដូចគ្នានោះទេទៅនឹងមាត្រទី៥នៃធម្មនុញ្ញរបស់ NATO ដែលបានចែងថាការវាយប្រហារណាមួយទៅលើរដ្ឋមួយដែលជាសមាជិក នឹងត្រូវបានពិចារណាថាជាការវាយប្រហារទៅលើ NATO ទាំងមូល" លោកបានសង្ឃឹមថាវានឹងផ្តល់នូវការរារាំងដោយមិនប្រកែកបាន។
“អ្វីដែលអ៊ុយក្រែនចង់បាន ឥឡូវនេះខ្ញុំគិតថាបានទទួលហើយ គឺជាការធានាដែលផ្តល់ឲ្យដោយប្រទេសដែលមានគំនិតដូចគ្នាអំពីអ្វីដែលយើងអាចធ្វើបាន ដើម្បីគាំទ្រពួកគេជាមួយនឹងអាវុធយុទ្ធភ័ណ្ឌ ការបង្ហាត់ហ្វឹកហ្វឺន និងការចែករំលែកនូវពត័ត៌មានចារកម្ម” លោកនិយាយ។ "ខ្ញុំសង្ឃឹមថាវានឹងអាចធ្វើឲ្យអ៊ុយក្រែនអាចនឹងបានទទួលនូវការរារាំងផ្នែកសន្តិសុខក្នុងពេលអនាគត និងធ្វើឲ្យបានប្រាកដថាបូរណភាពទឹកដីរបស់គេនឹងអាចគ្រប់គ្រងបាន និងមិនអាចចាប់យកបានដោយការវាយប្រហារណាមួយពីរុស្សី នេះគឺជាអ្វីដែលយើងត្រូវការធ្វើ"៕